វឌ្ឍនាកា បង្ហើប​ថា នឹង​លេង​នៅ​ក្លឹប​បរទេស ក្នុង​រដូវកាល​ថ្មី

  • 2017-12-07 10:07:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​កម្ពុជា ចាន់ វឌ្ឍនាកា បាន​​​បង្ហើប​ថា នឹង​បន្ត​លេង​នៅក្លឹប​បរទេស​១ ក្នុង​រដូវកាល​ថ្មី។ ការ​បញ្ជាក់​នេះ បន្ទាប់​ពី CV11 បាន​បញ្ចប់​លក្ខខណ្ឌ​ខ្ចីជើង​ជាមួយ​ក្លឹប​លីគទី៣​ជប៉ុន Fujieda និង​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ហើយ នៅថ្ងៃ​ទី៧ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ។

ចាន់ វឌ្ឍនាកា និយាយទៅកាន់អ្នកកាសែត នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ថ្ងៃទី៧ ខែធ្នូ
វឌ្ឍនាកា អះអាង​ថា រូបគេ​បាន​ព្រមព្រៀង​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​រួចរាល់​អស់​ហើយ​ជា​មួយ​ក្លឹប​បរទេស​នោះ​ តែ​សុំ​លាក់​ឈ្មោះ​សិន។ កីឡាករ​រូបនេះ បន្ថែម​ថា​ ក្លឹប​ថ្មី​របស់​ខ្លួន​មាន​លក្ខខណ្ឌ​ប្រសើរ​ជាង​ក្លឹប​ចាស់​ ហើយ​រូប​គេ​សង្ឃឹម​ខ្ពស់​ក្នុង​ការ​បង្ហាញ​ខ្លួន​ក្នុង​ជម្រើស​១១​នាក់​ដំបូង។
ចាន់ វឌ្ឍនាកា មកដល់កម្ពុជាវិញ នៅថ្ងៃទី៧ ខែធ្នូ បន្ទាប់ពីបញ្ចប់កុងត្រាជាមួយក្លឹប Fujieda

គួរ​បញ្ជាក់​ដែរថា ថ្មីៗនេះ ប៉ុស្តិ៍​ទូរទស្សន៍​ថៃ​មួយ ដែល​មាន​ឈ្មោះ​ថា SSF បាន​ផ្សាយ​ពី​ការ​ចាប់​អារម្មណ៍​របស់​ក្លឹប Chiangrai United មក​លើ​កីឡាករ​ឆ្នើម​កម្ពុជា ចាន់ វឌ្ឍនាកា បន្ទាប់ពី​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ក្លឹប​នេះ ចង់​បាន​រូបគេ​ទៅ​ចូលរួម​នៅ​រដូវ​កាល​ក្រោយ។ Chiangrai United បាន​កំណត់​លក្ខខណ្ឌ​មួយ ដោយ​កីឡាករ​ដែល​មាន​ប្រភព​មកពី​ខេត្ត​កំពត​​រូប​នេះ ត្រូវ​យល់​ព្រម​លើ​តម្លៃ​ប្រាក់​ឈ្នួល មិន​លើស​ពី ២០​ម៉ឺន​បាត​ក្នុង​១​ខែ ឬ ជាង ៦ពាន់​ដុល្លារ​​ក្នុង​១​ខែ។ ទោះ​ជា​យ៉ាងណា មក​ទល់​ពេល​នេះ មិនទាន់​មាន​ការ​ប្រកាស​ជា​ផ្លូវការ​​ពី​ការ​យល់​ព្រម​ណាមួយ​រវាង​ភាគី​ទាំង២ នៅ​ឡើយ​ទេ៕

រូបភាព​ខ្លះៗ ពី​ការ​មកដល់​របស់ ចាន់ វឌ្ឍនាកា

អត្ថបទ៖ សំភី

អត្ថបទថ្មី
;