វឌ្ឍនាកា នឹង​ចូល​លេង​ឲ្យ​បឹងកេត​វិញ ពេល​ប៉ះ​ក្រុម​វៀតណាម នៅថ្ងៃ​ខាន​ស្អែក

  • 2017-12-11 07:20:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បឹងកេត បាន​ឲ្យដឹង​នា​រសៀល​ថ្ងៃទី​១១ ខែ​ធ្នូ​នេះថា កីឡាករ ចាន់ វឌ្ឍនាកា នឹង​ចូល​លេង​ឲ្យ​បឹងកេត ទល់នឹង​ក្រុម​វៀតណាម Sanna Khanh Hoa BVN ជើង​ទី២ ក្នុងពាន​រង្វាន់ Toyota Mekong Club Championship។ នេះ​បើតាមការ​បញ្ជាក់​របស់​អ្នក​ចាត់ការ​ទូទៅ​ក្លឹប​បឹងកេត លោក បែ មករា។

វឌ្ឍនាកា ជាមួយកីឡាករក្រុមបឹងកេត ពេលរូបគេមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៧ ខែធ្នូ
ការ​ប្រកួត​ជើងទី​២​នេះ នឹង​ធ្វើឡើង​នៅថ្ងៃ​ទី១៣ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​ពហុ​កីឡដ្ឋាន​ជាតិ បន្ទាប់ពី​ជើងទី​១ នៅ​ទឹកដី​វៀតណាម ក្រុម​ទាំង២ បាន​ប្រកួត​ស្មើគ្នា ៤-៤។

វឌ្ឍនាកា នឹង​ចូលរួម​ហ្វឹកហាត់​ជា​ផ្លូវការ​ជាមួយ​បឹងកេត នៅ​ពហុកីឡដ្ឋានជាតិ​នា​ល្ងាច​នេះ​ហើយ។

វឌ្ឍនាកា ជាមួយកីឡាករក្រុមបឹងកេត ពេលរូបគេមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៧ ខែធ្នូ

គួរ​រំលឹក​ថា CV11 បាន​វិលមក​កម្ពុជា​វិញ កាលពី​ថ្ងៃទី​៧ ខែ​ធ្នូ បន្ទាប់ពី​បញ្ចប់​កុងត្រា​ខ្ចីជើង​ជាមួយ​ក្លឹបលីគ​ទី៣​ជប៉ុន Fujieda៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;