ផ្លូវការ៖ កែវ សុខផេង ចុះ​កុងត្រា​នៅ​ក្លឹប​ក្នុង​លីគ​កំពូល​ម៉ាឡេស៊ី

  • 2017-12-11 11:53:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ កែវ សុខផេង របស់​ភ្នំពេញក្រោន បាន​ចុះកុងត្រា​រយៈពេល ១ឆ្នាំ​នៅ​ក្លឹប​ PKNP F.C (Perak State Development Corporation Football Club) របស់​ម៉ាឡេស៊ី នា​ថ្ងៃ​ទី១១ ខែ​ធ្នូនេះ។

ការ​ចុះ​កុងត្រា​នេះ ​មានន័យ​ថា កែវ សុខផេង ក្លាយ​ជា​កីឡាករ​កម្ពុជា​ទី២ ដែល​បាន​ផ្លាស់​ទៅ​លេង​នៅ​លីគ​កំពូល​ម៉ាឡេស៊ី បន្ទាប់​ពី​ធារី ចន្ថាប៊ីន ដែល​បាន​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប Terengganu FC កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ។

កែវ សុខផេង ចុះកុងត្រា​ជាមួយ​ក្លឹប PKNP FC (រូបភាព៖ ផ្ដល់ឲ្យ)
ក្រោយ​ចុះកុងត្រា ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​កម្ពុជា​រូបនេះ បាន​ថ្លែង​អំណរគុណដល់​អ្នក​គាំទ្រ​ទាំង​អស់ ដែល​បាន​គាំទ្រ​រូបខ្លួន​តាំង​ពី​ដើម​រៀង​មក ជាពិសេស​គឺ​អ្នក​គាំទ្រ​ក្រុម​បាល់ទាត់​ភ្នំពេញក្រោន។

គួរ​បញ្ជាក់ថា ក្លឹប PKNP FC ជា​ក្លឹប​ដែល​ទើប​បង្កើត​កាល​ពី​ឆ្នាំ​២០១៥ ប៉ុន្តែ​បាន​ឡើង​មក​លេង​លីគ​កំពូល​ម៉ាឡេស៊ី នា​រដូវកាល​ថ្មី​ ២០១៨ ខាង​មុខ​នេះ។ មុន​ចុះកុងត្រា​ជាមួយ​កែវ សុខផេង ក្លឹប PKNP ក៏​បានចុះ​កុងត្រា​ជាមួយ​កីឡាករ​កូរ៉េខាងត្បូង Gi Sung Yeon របស់​ភ្នំពេញក្រោន​ផង​ដែរ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;