រុស្ស៊ី និង​អាមេរិក ប្រកាស​ពីភាព​ជោគជ័យ​ដូចគ្នា ក្នុង​ប្រតិបត្តិការ​យោធា​នៅ​ស៊ីរី និង​អ៊ីរ៉ាក់

  • 2017-12-14 07:09:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​នាំពាក្យ​វិមាន​គ្រែមឡាំង លោក Dmitry Peskov បាន​បញ្ជាក់​នៅថ្ងៃទី​១៤ ខែធ្នូ​នេះ​ថា ប្រតិបត្តិការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​របស់​រុស្ស៊ី នៅ​ប្រទេស​ស៊ីរី បាន​ឈាន​ដល់​គោលដៅ​ចុងក្រោយ​ហើយ ដោយបាន​រំដោះ​ទឹកដី​ស៊ីរី ចេញពី​ការ​កាន់កាប់​របស់​ក្រុម IS។ លោក Peskov បាន​ចាត់ទុក​ប្រធានាធិបតី​រុស្ស៊ី លោក វ្លាឌីមៀ ពូទីន ជាអ្នក​ដើរ​តួនាទី​ដ៏​សំខាន់ ក្នុងការ​បញ្ជា​ប្រតិបត្តិការ​យោធា​នេះ។

ចំណែក​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​ថា អាមេរិក បាន​សម្រេច​ជោគជ័យ ទៅលើ​ក្រុម IS នៅ​ប្រទេសអ៊ីរ៉ាក់ និង​ស៊ីរី​ផងដែរ។ មិនតែ​ប៉ុណ្ណោះ អ្នកនាំពាក្យ​មន្ទីរបញ្ចកោណ​អះអាង​ថា ទាហាន​ស៊ីរី ដែល​មាន​ការ​គាំទ្រ​តាមផ្លូវ​អាកាស​ពី​រុស្ស៊ី​នោះ បាន​ចូលរួម​តិចតួច​ប៉ុណ្ណោះ ក្នុងការ​បង្ក្រាប​ក្រុម​ជ្រុល​និយម​នេះ។

គួរ​រំលឹក​ថា រុស្ស៊ី បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​តាមផ្លូវ​អាកាស​ទៅលើ​ក្រុម IS តាំង​ពីថ្ងៃ​ទី៣០ ខែ​កញ្ញា ឆ្នាំ​២០១៥។ មុនពេល​បើក​ប្រតិបត្តិការ ទឹកដី​ស៊ីរី​ជាង ៧០% គឺ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម IS។ ប៉ុន្តែ​ចំនួន​នេះ បាន​ធ្លាក់ចុះ​សល់តិច​ជាង ៥% ក្នុងឆ្នាំ​២០១៧។ រី៑ឯ​អាមេរិក បាន​ដឹកនាំ​កងទ័ព​សម្ព័ន្ធមិត្ត បើក​យុទ្ធនាការ​វាយ​ប្រហារ​ទៅលើ​ក្រុម IS នៅ​អ៊ីរ៉ាក់ និង​ស៊ីរី ក្នុងឆ្នាំ​២០១៤៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;