អង្គរវត្ត ឈរកំពូលតារាង ជាគោលដៅទេសចរណ៍ នៅលើវេបសាយយូណេស្កូ
- 2018-01-02 08:08:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង្គរវត្ត ឈរកំពូលតារាង ជាគោលដៅទេសចរណ៍ នៅលើវេបសាយយូណេស្កូ
ចន្លោះមិនឃើញ
ប្រាសាទអង្គរវត្ត បានជាប់ជាតំបន់រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រ និងវប្បធម៌ លេខ១ របស់អាស៊ី នៅលើវេបសាយបេតិកភណ្ឌពិភពលោកនានារបស់អង្គការយូណេស្កូ ដែលជាគោលដៅទេសចរណ៍ធំបំផុតសម្រាប់ភ្ញៀវទេសចរមកពីបណ្ដាប្រទេសផ្សេងៗនៅលើពិភពលោក។ នេះបើយោងតាមប្រភពពីវេបសាយ Asian Correspondent ចុះផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៨។
ប្រភពដដែល បានចាត់ទុកប្រាសាទអង្គរវត្តជាទីតាំងប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ អង្គរវត្ត ក៏ជាប់ជាតំបន់ទេសចរណ៍បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ដែលជាគោលដៅរបស់ទេសចរ នៅលើវេបសាយ TripAdvisor ផងដែរ។
គោលដៅទេសចរណ៍ ដែលឈរនៅក្រោមប្រាសាទអង្គរវត្ត នៅលើវេបសាយបេតិកភណ្ឌពិភពលោករបស់យូណេស្កូ មាន ២- ចេតិយ Taj Mahal (ឥណ្ឌា) ៣- មហាកំផែង (ចិន) ៤- តំបន់ប្រវត្តិសាស្ត្រ Machu Picchu (ប៉េរូ) ៥- ឧទ្យាន Iguazu (ប្រេស៊ីល-អាហ្សង់ទីន) ៦- តំបន់ប្រវត្តិសាស្ត្រ Sassi di Matera (អ៊ីតាលី) ៧- ជំរំ Auschwitz Birkenau (ប៉ូឡូញ) ៨- ទីក្រុងចាស់ជេរូហ្សាឡឹម (អ៊ីស្រាអែល) ៩- តំបន់ប្រវត្តិសាស្ត្រនៃទីក្រុងអ៊ីស្តង់ប៊ុល (តួកគី) ១០- ទីក្រុងប្រវត្តិសាស្ត្រ Krakow (ប៉ូឡូញ)។
សូមរំឭកថា ប្រាសាទអង្គរវត្ត ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ ក្រៅពីអង្គរវត្ត មាន របាំព្រះរាជទ្រព្យ ល្ខោនស្បែកធំ ប្រាសាទព្រះវិហារ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង និងប្រាសាទសំបូរព្រៃគុក ក៏ត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់យូណេស្កូផងដែរ៕