លក្ខណៈ​ពិសេស​នៃ​គ្រឿង​សព្វាវុធ ១៣​ប្រភេទ ដែល​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​នៅ​កោះពេជ្រ

  • 2018-01-16 07:01:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជា បាន​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​យោធា​ដ៏​ធំ១ ​នៅ​កោះពេជ្រ កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ ដោយ​មានការ​ដាក់​តាំង​បង្ហាញ​ឧបករណ៍​សព្វាវុធ​ជាច្រើន​ប្រភេទ សម្រាប់​ឲ្យអ្នក​ចូលរួម​បាន​ទស្សនា និង​ស្វែងយល់។ ក្នុងនោះ Kley Kley សូម​លើក​យក​លក្ខណៈ​សម្បត្តិ​របស់​សព្វាវុធ​ចំនួន ១៣​ប្រភេទ ដែល​ត្រូវបាន​ដាក់តាំង មក​បង្ហាញ​ជូន​លោក​អ្នក​ដូច​ខាងក្រោម​នេះ។

១. ឧទ្ធម្ភាគចក្រ​ធុន ហ្សឹត-៩

ឧទ្ធម្ភាគចក្រ​ធុន​នេះ ផលិត​នៅ​ប្រទេស​ចិន

​តួ​របស់​វា​មាន​ប្រវែង ១២,១៣​ម៉ែត្រ មាន​កម្ពស់ ៤​ម៉ែត្រ និង​ទម្ងន់ ២.០៥០ គ.ក្រ

ឧទ្ធម្ភាគចក្រ​ធុន​នេះ ម៉ាស៊ីន​២គ្រឿង

ល្បឿន​ហោះហើរ​អប្បបរិមា ៣០៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង

ល្បឿន​ហោះហើរ​ជា​មធ្យម ២៦០ គីឡូម៉ែត្រ​ក្នុង​១​ម៉ោង

ចម្ងាយ​ផ្លូវ​ហោះហើរ ១ពាន់​គីឡូម៉ែត្រ

អាកាសយានិក ចំនួន​២​នាក់

អាច​ផ្ទុក​អ្នក​ដំណើរ​ចំនួន ៨​នាក់

២. រថក្រោះ​ T-55

ប្រភេទ៖ កង់​ច្រវាក់​ធន់​មធ្យម ប្រយុទ្ធ

ប្រទេស​ផលិត៖ សហភាព​សូវៀត (១៩៥៥)

ទម្ងន់៖ ៣៨ តោន

កម្លាំង៖ ៥៨០ សេះ

ល្បឿន៖ ៥០ គីឡូម៉ែត្រ​ក្នុង ១​ម៉ោង

សមាសភាព​ប្រតិបត្តិការ៖ អ្នក​បើកបរ អ្នក​ប្រមាញ់ អ្នក​ច្រក​គ្រាប់ និង​មេ​បញ្ជាការ

សមត្ថភាព​ផ្ទុក៖ ៨ នាក់

អាវុធ៖ កាំភ្លើង ១០០ម.ម កាំភ្លើង១២,៧ម.ម និង​កាំភ្លើង PKT

ប្រភេទ​គ្រាប់៖ ១០០ម.ម (៣៨គ្រាប់) ១២,៧ម.ម (៣០០គ្រាប់) និង​​PKT (២០០គ្រាប់)

ការ​ប្រើប្រាស់៖ ប្រយុទ្ធ​សមរភូមិ​ធំ

៣. រថយន្ត​ប្រយុទ្ធ RM70

ប្រភេទ៖ រថយន្ត​បាញ់​កាំជ្រួច​ប្រតិកម្ម​ ប្រយុទ្ធ

ប្រទេស​ផលិត៖ សាធារណរដ្ឋ​ឆែក (១៩៧២)

ទម្ងន់៖ ៣៣ តោន

កម្លាំង៖ ២៥០ សេះ

ល្បឿន៖ ៨៥គ.ម/១ម៉ោង

សមាសភាព​ប្រតិបត្តិការ៖ មេ​បញ្ជាការ យុទ្ធជន​លេខ១ យុទ្ធជន​លេខ២ អ្នក​បើកបរ(យុទ្ធជន​លេខ៣ យុទ្ធជន​លេខ៤ យុទ្ធជន​លេខ៥

អាវុធ៖ កាំភ្លើង​កាណុង៤០

ចម្ងាយ​បាញ់​អតិបរមា៖ ២០-៤០ គ.ម

ប្រភេទ​គ្រាប់៖ កាំជ្រួច ១២២ម.ម

ការ​ប្រើប្រាស់៖ ប្រយុទ្ធ​សមរភូមិ​ធំ បាញ់​កាំជ្រួច​ប្រតិកម្ម

៤. រថ​ពាស​ដែក BRDM2

ប្រភេទ៖ រថ​ពាស​ដែក​ដែល​អាច​ហែល​ទឹក​បាន

ប្រវត្តិ៖ សហភាព​សូវៀត (១៩៦២)

ទម្ងន់៖ ៧,៧តោន

កម្លាំង៖ ១៨០​សេះ

ល្បឿន៖ ១០០គ.ម/១ម៉ោង (លើដី) និង​១០គ.ម (ក្នុង​ទឹក)

សមាសភាព​ប្រតិបត្តិការ៖ អ្នក​បើកបរ អ្នក​បញ្ជា​រង អ្នក​បញ្ជា អ្នក​បាញ់ និង​កង​ថ្មើរជើង

បន្ទុក៖ ៥​នាក់

អាវុធ៖ កាំភ្លើង​យន្ត​ធុន១៤,៥មម (KPVT) និង​កាំភ្លើង​យន្ត​ធុន៧,៦២មម (PKT)

គ្រាប់៖ ១៤,៥ម.ម និង ៧,៦២ម.ម

ការ​ប្រើប្រាស់៖ ស៊ើបការណ៍ ប្រយុទ្ធ និង​ហែល​ទឹក

៥. រថ​ពាស​ដែក BTR60PB

ប្រភេទ៖ រថ​ពាស​ដែក​សម្រាប់​ដឹក​កង​ថ្មើរ​ជើង​ដែល​អាច​ហែល​ទឹក​បាន

ប្រវត្តិ៖ សហភាព​សូវៀត (១៩៦២)

ទម្ងន់៖ ១០,៣តោន

កម្លាំង៖ ១៤០​សេះ

ល្បឿន៖ ៨០គ.ម/១ម៉ោង (លើដី) និង​១០គ.ម (ក្នុង​ទឹក)

សមាសភាព​ប្រតិបត្តិការ៖ អ្នក​បើកបរ អ្នក​បញ្ជា​រង អ្នក​បញ្ជា អ្នក​បាញ់ និង​កង​ថ្មើរជើង

បន្ទុក៖ ១២​នាក់

អាវុធ៖ កាំភ្លើង​យន្ត​ធុន១៤,៥មម (KPVT) និង​កាំភ្លើង​យន្ត​ធុន៧,៦២មម (PKT)

គ្រាប់៖ ១៤,៥ម.ម និង ៧,៦២ម.ម

ការ​ប្រើប្រាស់៖ ​ការពារ​ថ្នាក់​ដឹកនាំ ដឹក​ថ្មើរជើង​ប្រយុទ្ធ និង​ហែល​ទឹក

៦. កាំភ្លើង​ត្បាល់ 120mm (MT120)

ប្រភេទ៖ កាំភ្លើង​ជំនួយ​កងទ័ព​ធុន​ធ្ងន់

ប្រទេស​ផលិត​សាធារណរដ្ឋ​ប្រជាមានិតចិន (២០០៨)

ទម្ងន់​កាណុង៖ ៩០គ.ក

ទម្ងន់​ជើង៖ ២៩គ.ក

ទម្ងន់​ខាត់តាបាល់ (ថាស​ទ្រ)៖ ៩៨គ.ក

ទម្ងន់​កង់៖ ៧០គ.ក

ប្រវែង ១,៧៣ម៉ែត្រ

ប្រភេទគ្រាប់៖ គ្រាប់​១២០ ម.ម

ទម្ងន់​១គ្រាប់៖ ១៦ គ.ក

បាញ់​បាន​ឆ្ងាយ​បំផុត៖ ៧៧៣៨ម៉ែត្រ

បាញ់​បាន​ជិត​បំផុត៖ ៥០០ម៉ែត្រ

ល្បឿន​គ្រាប់​រត់៖ ៣៤១ម៉ែត្រ/១វិនាទី

ការ​ប្រើប្រាស់៖ ប្រើប្រាស់​សម្រាប់​ប្រឆាំង​នឹង​ទ័ព​ថ្មើរជើង​សត្រូវ និង​ជា​កាំភ្លើង​ជំនួយ​ការ​វាយ​លុក​ទ័ព​ថ្មើរជើង​ធន់​ធ្ងន់

៧. កាំភ្លើង​យន្ត 12,7mm

ប្រភេទ៖ កាំភ្លើង​យន្ត​ធុន​ធ្ងន់

ប្រទេស​ផលិត​សាធារណរដ្ឋ​ប្រជាមានិតចិន (១៩៣៨)

ទម្ងន់​តួ​កាំភ្លើង៖ ១៩គ.ក

ទម្ងន់​ជើង៖ ១០គ.ក

ប្រវែង ១,៦៣ម៉ែត្រ

ធុងច្រវាក់ (៣គ.ក)+ គ្រាប់​៧០គ្រាប់ (១០គ.ក) និង ១៣ គ.ក

ប្រភេទគ្រាប់៖ គ្រាប់​១២,៧x ១០៨ ម.ម

បាញ់​បាន​ឆ្ងាយ​បំផុត៖ ៧ពាន់ម៉ែត្រ

ប្រសិទ្ធភាព​បាញ់ត្រង់៖ ៥ពាន់ម៉ែត្រ

ល្បឿន​គ្រាប់​រត់៖ ៨០០-១១៥០ម៉ែត្រ/១វិនាទី

ការ​ប្រើប្រាស់៖ ប្រើប្រាស់​សម្រាប់​ប្រឆាំង​នឹង​ទ័ព​ថ្មើរជើង​

៨. រថយន្ត JEEP និង​កាំភ្លើង PKMS

ប្រភេទ៖ រថយន្ត​ប្រយុទ្ធ

ប្រទេស​ផលិត៖ កូរ៉េ​ខាង​ត្បូង

បន្ទុក៖ ៦នាក់

អាវុធ៖ កាំភ្លើង​យន្ត PKM (១៩៦៩)

ទម្ងន់៖ ៧,៥ គ.ក (កាំភ្លើង និង​ទម្រ​ជើង២) + ៤,៥ គ.ក (ទម្រជើង ៣)

ចម្ងាយ​បាញ់​អតិបរមា៖ ៣,៦០០ម៉ែត្រ

ប្រភេទគ្រាប់៖ ៧,៦៥ x ៥៤ ម.ម

ល្បឿន​ចេញ​ពី​កាណុង៖ ៨៥៥ម៉ែត្រ/វិនាទី

ការ​ប្រើប្រាស់៖ កាំភ្លើងយន្ត ប្រយុទ្ធ

៩. កាំភ្លើង​ត្បាល់ 60mm (MT60)

ប្រភេទ៖ កាំភ្លើង​ជំនួយ​កងទ័ព​ថ្មើរជើង

ប្រទេស​ផលិត​សាធារណរដ្ឋ​ប្រជាមានិតចិន (១៩៤៣)

ទម្ងន់​កាណុង៖ ១០គ.ក

ទម្ងន់​ជើង៖ ៦,៥គ.ក

ទម្ងន់​ខាត់តាបាល់ (ថាស​ទ្រ)៖ ៧,៨គ.ក

ប្រវែង ១,៣៣ម៉ែត្រ

ប្រភេទគ្រាប់៖ គ្រាប់​៦០ ម.ម

ទម្ងន់​១គ្រាប់៖ ២,៨ គ.ក

បាញ់​បាន​ឆ្ងាយ​បំផុត៖ ៥,១៦៧ម៉ែត្រ

បាញ់​បាន​ជិត​បំផុត៖ ១៥១ម៉ែត្រ

ល្បឿន​គ្រាប់​រត់៖ ៣០៨ម៉ែត្រ/១វិនាទី

ការ​ប្រើប្រាស់៖ ប្រើប្រាស់​សម្រាប់​ប្រឆាំង​នឹង​ទ័ព​ថ្មើរជើង​សត្រូវ និង​ជា​កាំភ្លើង​ជំនួយ​ការ​វាយ​លុក​ទ័ព​ថ្មើរជើង​ធន់​ធ្ងន់

១០. កាំភ្លើង​ការពារ​អាកាស ២៣mm-2

ប្រភេទ៖ កាំភ្លើង​ការពារ​អាកាស

ប្រទេស​ផលិត​៖ សហភាពសូវៀត (១៩៦០)

ទម្ងន់​តួកាំភ្លើង៖ ៩៦០ គ.ក

ប្រវែង៖​៤,៦ ម៉ែត្រ

ប្រភេទគ្រាប់៖ គ្រាប់​២៣ ម.ម

កម្ពស់​មាន​ប្រសិទ្ធភាព៖ ១៥០០ ម៉ែត្រ

ចម្ងាយ​បាញ់​មាន​ប្រសិទ្ធភាព៖ ២៥០០ម៉ែត្រ

ចម្ងាយ​បាញ់​គោលដៅ​ផ្ទៃដី និង​ផ្ទៃ​ទឹក៖ ១ពាន់​ម៉ែត្រ

ល្បឿន​គ្រាប់​រត់៖ ៩៧០ម៉ែត្រ/១វិនាទី

ការ​ប្រើប្រាស់៖ ប្រើប្រាស់​សម្រាប់​ការពារ​អាកាស

១១. កាំភ្លើង​ការពារ​អាកាស ៣៧mm-2 (M1939)

ប្រភេទ៖ កាំភ្លើង​ការពារ​ដែន​អាកាស

ប្រទេស​ផលិត​៖ សហភាពសូវៀត (១៩៣៩)

ទម្ងន់៖ ២១០០ គ.ក

ប្រវែង​កាណុង៖ ២,៧ ម៉ែត្រ

ប្រភេទគ្រាប់៖ គ្រាប់​៣៧ ម.ម

កម្ពស់​មាន​ប្រសិទ្ធភាព៖ ៣៥០០ ម៉ែត្រ

ចម្ងាយ​បាញ់​មាន​ប្រសិទ្ធភាព៖ ២៥០០ម៉ែត្រ

ចម្ងាយ​បាញ់​គោលដៅ​ផ្ទៃដី និង​ផ្ទៃ​ទឹក៖ ១ពាន់​ម៉ែត្រ

ល្បឿន​គ្រាប់​រត់៖ ៨៨០ម៉ែត្រ/១វិនាទី

ការ​ប្រើប្រាស់៖ ប្រើប្រាស់​សម្រាប់​ប្រឆាំង​ប្រយុទ្ធ​នឹង​យន្តហោះ​ល្បឿន​លឿន​របស់​សត្រូវ និង​ការពារ​កង​កម្លាំង​ថ្មើរជើង

១២. កាំភ្លើង DK-75mm

ប្រភេទ៖ ប្រឆាំង​រថពាស​ដែក

ប្រទេសផលិត៖ សាធារណរដ្ឋ​ប្រជាមានិត​ចិន

ទម្ងន់​កាំភ្លើង៖ ៣៥ គ.ក

ប្រវែង៖ ២,០៥ម៉ែត្រ

ប្រភេទ​គ្រាប់៖ គ្រាប់ ៧៥ម.ម

ទម្ងន់​១គ្រាប់៖ ៩ គ.ក

បាញ់​បាន​ឆ្ងាយ​បំផុត៖ ៦២០០ ម៉ែត្រ

ប្រសិទ្ធភាព​បាញ់​ត្រង់៖ ៤៥០ម៉ែត្រ

ល្បឿន​គ្រាប់​រត់៖ ៧៥០ម៉ែត្រ/វិនាទី

ការ​ប្រើប្រាស់៖ ប្រើប្រាស់​សម្រាប់​ប្រឆាំង​នឹង​រថ​ពាស​ដែក និង​ជា​កាំភ្លើង​ធន់​ធ្ងន់​ជំនួយ​ទ័ព​ថ្មើរ​ជើង

១៣. ទូក​ល្បាត RHIB

ប្រភេទ៖ ទូកល្បាត

ប្រវត្តិ៖ សហរដ្ឋ​អាមេរិក

ទម្ងន់៖ ០,៤៧ តោន

បន្ទុក៖ ១៥នាក់

ទម្ងន់ដែល​អាច​ផ្ទុក​បាន៖ ១១៦០ គ.ក

កម្លាំង ៣០០ សេះ

ការ​ប្រើប្រាស់៖ ប្រតិកម្ម​រហ័ស​ឆ្លើយ​តប​ជាមួយ​បញ្ហា​ផ្សេងៗ និង​ការ​ធ្វើ​ល្បាត​​ត្រួត​ពិនិត្យ៕

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

អត្ថបទថ្មី
;