ក្រសួងកសិកម្ម និងភាគីវៀតណាម ចុះ MoU ជំរុញផលិតកម្មស្វាយចន្ទីនៅកម្ពុជា
- 2018-01-18 03:59:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងកសិកម្ម និងភាគីវៀតណាម ចុះ MoU ជំរុញផលិតកម្មស្វាយចន្ទីនៅកម្ពុជា
ចន្លោះមិនឃើញ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមាគមស្វាយចន្ទីវៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីជំរុញផលិតកម្មស្វាយចន្ទីនៅកម្ពុជា សម្រាប់ការនាំចេញ កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨។
ពិធីចុះអនុស្សរណៈនេះ ធ្វើឡើងក្រោមអធិបតីភាព លោករដ្ឋមន្ត្រី វេង សាខុន និង លោក ង្វៀន ដុកថាញ់ ប្រធានសមាគមស្វាយចន្ទីវៀតណាមប្រចាំនៅកម្ពុជា និង លោក ហ័ង មិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា។
លោក វេង សាខុន បានមានប្រសាសន៍បញ្ជាក់ថា កាលពីឆ្នាំ២០១៦ កម្ពុជាមានលទ្ធភាពគ្រាប់ស្វាយចន្ទីបានប្រមាណជា ១០៤០០០ តោន។ លោកបន្ថែមថា កម្ពុជារំពឹងផលិតស្វាយចន្ទីឲ្យបានគ្រាប់ ១លានតោន តាមតម្រូវការទីផ្សារ។
យោងតាមសារព័ត៌មាន Vietnamplus កាលពីថ្ងៃទី១៧មករា បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជា បានកំពុងមានដើមស្វាយចន្ទីលើផ្ទៃដីប្រមាណជា ១០ម៉ឺនហិកតា ដែលផលិតគ្រាប់ស្វាយចន្ទីបានជាង ១០តោនក្នុង១ឆ្នាំ។ ជាមួយគ្នានេះ កម្ពុជាគ្រោងពង្រីកដីដាំដុះដើមស្វាយចន្ទីរហូតដល់ ៥០-៦០ម៉ឺនហិកតា ដើម្បីសម្រេចតាមគោលដៅ៕