ក្រសួងជំរុញកសិករដាំដំណាំស្វាយចន្ទី ខណៈទីផ្សារកំពុងមានតម្រូវការខ្ពស់
- 2018-01-27 06:20:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងជំរុញកសិករដាំដំណាំស្វាយចន្ទី ខណៈទីផ្សារកំពុងមានតម្រូវការខ្ពស់
ចន្លោះមិនឃើញ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឲ្យប្រជាកសិករ និងសហគមន៍កសិកម្ម ធ្វើការផលិត និងដាំដំណាំស្វាយចន្ទី ក្រោយកម្ពុជា និងភាគីវៀតណាម តាមចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការជំរុញផលិតកម្មស្វាយចន្ទីកម្ពុជា សម្រាប់ការនាំចេញទៅកាន់ប្រទេសវៀតណាម។
ក្នុងលិខិត ចុះកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ដោយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំឲ្យមានការសម្របសម្រួល និងសហការជិតស្និទ្ធ ជាមួយសមាគមស្វាយចន្ទីវៀតណាម ក្នុងការជ្រើសរើសក្រុមផលិត ការផ្ដល់បច្ចេកទេសទំនើបជូនដល់ក្រុមកសិករ ឬ សហគមន៍កសិកម្ម ដើម្បីដាំដុះស្វាយចន្ទីជំនួសដំណាំណា ដែលផ្ដល់ទិន្នផលទាប មិនសមស្របនឹងប្រព័ន្ធក្សេត្របរិស្ថាន ចំពោះមុខនិងទៅអនាគត។
សូមជម្រាបថា កម្ពុជា រំពឹងថា នឹងផលិតស្វាយចន្ទីឲ្យបានគ្រាប់ ១លានតោន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាររបស់វៀតណាម។ កាលពីឆ្នាំ២០១៦ កម្ពុជាមានលទ្ធភាពផលិតគ្រាប់ស្វាយចន្ទីបានប្រមាណជា ១០៤០០០តោន៕