ប៉ាគីស្ថាន កំពុង​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​ប្រភេទ​ថ្មី ដែល​បង្ក​គ្រោះ​ថ្នាក់​ក្នុង​តំបន់

  • 2018-02-14 04:31:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធាន​ភ្នាក់ងារ​ចារកម្ម​អាមេរិក លោក Dan Coat បាន​ព្រមាន​ថា ប្រទេស​ប៉ាគីស្ថាន កំពុង​អភិវឌ្ឍ​អាវុធ​នុយ​ក្លេអ៊ែរ​ប្រភេទ​ថ្មីៗ ដែលអាច​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​នៅក្នុង​តំបន់។ លោក​អះអាង​ដូច្នេះ ទៅកាន់​សភា​អាមេរិក នៅថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨។

មីស៊ីលដែលយោធាប៉ាគីស្ថាន បានដង្ហែក្បួននាពេលកន្លងមក
អាវុធ​នុយក្លេអ៊ែ​ថ្មីៗ​ដែល​ប៉ាគីស្ថាន​កំពុង​ផលិត​នោះ​រួមមាន អាវុធ​យុទ្ធសាស្រ្ត​ចម្ងាយ​ខ្លី មីស៊ីល​បាញ់​ចេញពី​សមុទ្រ មីស៊ីល​បាញ់​នៅលើ​អាកាស និង​មីស៊ីល​បាលីស្ទីក​រយៈ​ចម្ងាយ​ឆ្ងាយ​ជាងមុន។

គួរ​កត់​សម្គាល់​ដែរថា យោធា​ប៉ាគីស្ថាន បាន​ធ្វើ​តេស្ត​សាកល្បង​ដោយ​ជោគជ័យ​ជាលើក​ដំបូង នូវ​មីស៊ីល​បាលីស្ទីក​ (បាញ់ពី​ផ្ទៃដី ទៅកាន់​គោលដៅ១​ទៀត​នៅលើ​ផ្ទៃដី) ក្នុង​ចម្ងាយ​ជាង ២២០០​គីឡូម៉ែត្រ កាលពី​ខែ​មករា ឆ្នាំ​២០១៧។ មីស៊ីល​នេះ មាន​សមត្ថភាព​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ផងដែរ។

មីស៊ីលដែលប៉ាគីស្ថានធ្វើតេស្ត កាលពីខែមករា ឆ្នាំ២០១៧

លោក​ Dan Coat ក៏បាន​ព្រមាន​ដែរថា ក្រុម​ភេរវកម្ម​ដែល​គាំទ្រ​ដោយ​ប៉ាគីស្ថាន​នោះ នឹង​បន្ត​អនុវត្ត​ការវាយ​ប្រហារ​នៅ​ឥណ្ឌា ដែល​បង្ក​ឲ្យមាន​ភាព​តាន​តឹង​កាន់តែ​ខ្លាំង​រវាង​ប្រទេស​ទាំង​២៕

ប្រភព៖ Zee News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;