ប៉ាគីស្ថាន បាញ់​សាកល្បង​មីស៊ីល​​កម្ទេច​នាវា​​​ ដោយ​ជោគជ័យ

  • 2018-03-06 07:01:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉ាគីស្ថាន បាន​សម្រេច​ជោគជ័យ​ក្នុង​ការ​បាញ់​សាកល្បង​មីស៊ីល​ចម្ងាយ​ឆ្ងាយ​កម្ទេច​នាវា​ ចំ​គោល​ដៅ​ដែល​បាន​កំណត់​ នៅ​ក្នុង​សមុទ្រ​អារ៉ាប់​ភាគ​ខាងជើង។ នេះ​បើ​តាម​ការ​សេចក្ដី​ថ្លែង​ការ​របស់​កងទ័ព​ជើង​ទឹក​ប៉ាគីស្ថាន​ បាន​ចេញ​ កាល​ពី​ថ្ងៃ​ចន្ទ ទី​០៥ មីនា​ម្សិលមិញ។

មីស៊ីលបាញ់ចេញពី នាវា​យោធា ​SAIF
សម​យុទ្ធ​យោធា​រួមគ្នា​មួយ​ រវាង​កង​ទ័ព​ជើង​ទឹក​ និង​កង​ទ័ព​ជើង​អាកាស​ប៉ាគីស្ថាន បាន​បាញ់​សាកល្បង​នូវ​មីស៊ីល​កម្ទេច​នាវា​ ប្រភេទ​ C-802 AK ដែល​ត្រូវ​បាន​បាញ់​ចេញ​ពី​យន្ត​ហោះ​យោធា​  JF-17 Thunder និង​ នាវា​យោធា ​SAIF ។

សេច​ក្តី​ថ្លែង​ការ​ដដែល​នេះ​ បាន​សង្កត់​ធ្ងន់​ថា ជោគ​ជ័យ​នៃ​សមយុទ្ធ​យោធា​រួម​គ្នា​នេះ​ បាន​បង្ហាញ​ចេញ​នូវ​ ចំណង់​ក្នុង​ការ​ធ្វើការ​ជាមួយ​គ្នា និង​សហការ​គ្នា ​រវាង​ស្ថាប័ន​​កំពូល​ទាំង​ពីរ​របស់​ជាតិ។

សូមជម្រាបថា លោក  Zafar Mahmood Abbasi មេ​បញ្ជា​ការ​កង​ទ័ព​ជើង​ទឹកបាន​ថ្លែង​ថា កង​ទ័ព​ជើង​ទឹក​ប៉ាគីស្ថាន កំពុង​ប្រែក្លាយ​ជា​កង​កម្លាំង​ដ៏​ខ្លាំង​ក្លា ដែល​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការ​ការ​ពារ​ផល​ប្រយោជន៍​ជើង​ទឹក​ និង​ជាពិសេស​ចូល​រូម​ទទួល​ខុស​ត្រូវ​ផ្នែក​សន្តិសុខ ​ក្នុង​តំបន់​មហាសមុទ្រ​ឥណ្ឌា៕

យន្ត​ហោះ​យោធា​  JF-17 Thunder

ប្រភព៖ Xinhua ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;