ផ្លូវជាតិថ្មីពីបាត់ដំបង-កោះកុង នឹងត្រូវបើកការដ្ឋានសាងសង់ឆាប់ៗនេះ
- 2018-03-09 13:31:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវជាតិថ្មីពីបាត់ដំបង-កោះកុង នឹងត្រូវបើកការដ្ឋានសាងសង់ឆាប់ៗនេះ
ចន្លោះមិនឃើញ
គម្រោងសាងសង់ផ្លូវជាតិថ្មី ចេញពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ផ្នែកខ្លះនៃខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ខេត្តកោះកុង អាចនឹងចាប់ផ្ដើមបើកការដ្ឋានស្ថាបនា នាពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពីលោក ចាន់ សំបូរ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានឲ្យដឹងកាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨។
លោក ចាន់ សំបូរ ឲ្យដឹងថា ផ្លូវជាតិថ្មី លេខ៥៥,៤ ដែលមានប្រវែង ជាង១៩០គីឡូម៉ែត្រនេះ នឹងត្រូវស្ថាបនាដោយក្រុមហ៊ុនចិន។ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ នៅព្រឹកថ្ងៃ ៩មីនា បានដឹកនាំក្រុមជំនាញរបស់ក្រុមហ៊ុនចិន ចុះពិនិត្យនិងសិក្សាផ្ទាល់ពីស្ថានភាពផ្លូវជាតិថ្មី ដែលត្រូវសាងសង់។
លោកបន្តថា ផ្លូវជាតិថ្មីនេះ នឹងត្រូវបានស្ថាបនាចេញពីចំណុចអក្សរT ក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ភ្ជាប់ទៅផ្លូវជាតិលេខ៥៥ ត្រង់ចំណុចប្រម៉ោយ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយបន្តឆ្ពោះទៅកាន់ខេត្តកោះកុង។ ផ្លូវជាតិនេះ នឹងត្រូវសាងសង់តាមគន្លងចាស់ផង និងត្រូវឈូសឆាយថ្មីផង ដែលត្រូវឆ្លងកាត់តំបន់ព្រៃភ្នំ៕