ស្វែងយល់​ពី​លក្ខណៈ​សម្បត្តិ​របស់​ម៉ូតូ BeAT ដែល​ Honda ទើបតែ​បញ្ចេញ

  • 2018-03-25 04:45:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Honda បាន​បញ្ចេញ​ម៉ូតូ​ស៊េរី​ថ្មី​គឺ Honda BeAT 2018 ដែល​រចនា​ឡើង​​ជា​ប្រភេទ​ម៉ូតូ​​ស្ព័រ​​ជាមួយ​តម្លៃ​ប្រហែល ១៩០០​ដុល្លារ។ ម៉ូតូ​នេះ​មាន​ ៣​ពណ៌គឺ ក្រហម-ស, ខៀវ-ស និង​ខ្មៅ-ផ្កា​ឈូក។ Honda BeAT បំពាក់​មក​ជាមួយ​កម្លាំង​ម៉ាស៊ីន ១១០ សេសេ ដោយ​អភិវឌ្ឍ​ចេញ​​ពី​ជំនាន់​ Honda iCon។

ខាងក្រោម​នេះ​ជា​លក្ខណៈ​សម្បត្តិ​​របស់​ម៉ូតូ Honda BeAT ឆ្នាំ​​២០១៨៖

  • Iding Stop System: ជា​បច្ចេកវិទ្យា​ផ្អាក​ដំណើរ​ការ​ម៉ាស៊ីន បណ្ដោះ​អាសន្ន​នៅ​ពេល​ឈប់​ចំនួន ៣​វិនាទី និង​ដំណើរ​ការ​ស្វ័យប្រវត្តិ​ឡើង​វិញ។

  • Top Fuel Consumption: ជា​បច្ចេកវិទ្យា​សន្សំសំចៃ​ប្រេង​សាំង ដែល​បាន​សាក​ល្បង​តាម​រយៈ ECE40MODE ដែល​អាច​បើក​បរ​បាន​ចម្ងាយ ៦៣,៧គម/លីត្រ។

  • Tubeless Tire and Wheel Design: ជា​លក្ខណៈ​ពិសេស​មួយ ដែល​កង់​មិន​ប្រើ​ពោះ​វៀន ធន់​នៅ​ពេល​បើក​បរ និង​មាន​សុវត្ថិភាព​ខ្ពស់​នៅ​ពេល​បើក​បរ។

  • ACG Starter: ជា​បច្ចេកវិទ្យា​បញ្ឆេះ​ម៉ាស៊ីន ដោយ​គ្មាន​សំឡេង​និង​រំ​ញ័រ។

  • Secure Key Shutter: សោ​ត្រូវ​បាន​បំពាក់​ដោយ​សន្ទះ ការពារ​ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់។

  • Side-Stand Switch: ពន្លត់​ម៉ាស៊ីន​ដោយ​​ស្វ័យ​ប្រវត្តិ ដោយ​គ្រាន់​តែ​ដាក់​ជន្ទល់ ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល និង​មាន​សុវត្ថិភាព​ខ្ពស់។

  • Headlight: ចង្កៀង​មុខ​ភ្លឺ​ច្បាស់​ល្អ អាច​ស្រប​តាម​ការ​បើក​បរ​លើ​គ្រប់​ដង​វិថី ជាមួយ​និង​ការ​រចនា​បែប​ថ្មី។

  • Big U-Box: ក្រោម​កែប​មាន​ឃ្លុប​ដាក់​សម្ភារៈ ទំហំ 10.8 លីត្រ កាន់​តែ​ទូលាយ។

  • New Dynamic Sporty Sticker: មាន​រចនា​តែម​ថ្មី ជាមួយ​និង LOGO ថ្មី​បែប​រស់​រវើក Dynamic Sporty កាន់​តែ​មាន​ភាព​ទាក់​ទាញ​ជាមុន៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;