លោក ឡាយ វណ្ណៈ ត្រូវបានផ្ទេរចេញពីតំណែងអភិបាលខេត្តតាកែវហើយ
- 2018-03-26 12:01:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ឡាយ វណ្ណៈ ត្រូវបានផ្ទេរចេញពីតំណែងអភិបាលខេត្តតាកែវហើយ
ចន្លោះមិនឃើញ
ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចេញព្រះរាជក្រឹត្យចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ត្រាស់បង្គាប់ផ្ទេរភារកិច្ចលោក ឡាយ វណ្ណៈ ពីអភិបាល នៃគណៈអភិបាលខេត្តតាកែវ ឲ្យមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ។ ចំណែកលោក អ៊ូច ភា អភិបាលរងខេត្តតាកែវ ត្រូវឡើងជាអភិបាលខេត្តតាកែវ ជំនួសលោកឡាយ វណ្ណៈ។
សូមរំលឹកថា លោក ឡាយ វណ្ណៈ បានចូលកាន់តំណែងជាអភិបាលខេត្តតាកែវ កាលពីមីនា ឆ្នាំ២០១៤៕