អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ត្រូវតុលាការចោទប្រកាន់ហើយ
- 2018-04-03 09:15:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ត្រូវតុលាការចោទប្រកាន់ហើយ
ចន្លោះមិនឃើញ
សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោកឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និងលោកឡាយ ណារិទ្ធ អតីតស្នងការរងខេត្តតាកែវ ពីបទឃាតកម្ម។ ការចោទប្រកាន់នេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ នេះ បន្ទាប់ពីព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរបានបញ្ចប់ការសាកសួរ។
ចំណែកឈ្មោះ ជឹម វុធ និងឈ្មោះ មេន សម័យ អ្នកបើកឡានឲ្យលោកឡាយ វណ្ណៈ ត្រូវចោទប្រកាន់ពីបទលាក់បាំងបទល្មើស។ រីឯឈ្មោះចាន់ រី ភេទស្រី អ្នកបម្រើនៅផ្ទះអ្នកស្រី ចេវ សុវឌ្ឍនា និងឈ្មោះ តាក់ រតនា ជាអ្នកបើកឡានឲ្យលោកឡាយ ណារិទ្ធ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។
សូមបញ្ជាក់ថា យោងតាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ចែងថាបទឃាតកម្ម ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១០ ទៅ១៥ឆ្នាំ។ ចំណែកមាត្រា៥៣២ ចែងថា បទលាក់បាំងតម្រុយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយឆ្នាំ ទៅបីឆ្នាំ និងពិន័យជាប្រាក់ ពីរលានរៀលទៅប្រាំមួយលានរៀល៕