រដ្ឋមន្រ្ដី​​ទាំង ១០រូប នៃក្រសួង​ពាណិជ្ជកម្ម គិត​ចាប់​ពី​ឆ្នាំ​១៩៧៩ ដល់​បច្ចុប្បន្ន

  • 2018-04-26 12:33:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ពាណិជ្ជកម្ម​ ត្រូវ​បាន​បង្កើ​តឡើង​កាលពី​ថ្ងៃ​ទី៨ ខែមករា ឆ្នាំ​១៩៧៩ ដោយ​មាន​ឈ្មោះ​​ថា​ជា​ ក្រសួងសេដ្ឋកិច្ច និង​ជីវភាព។ នៅ​ខែធ្នូ ឆ្នាំ​ដដែល ក្រសួង​នេះ បាន​ផ្លាស់ប្ដូរ​ឈ្មោះទៅ​ជា​ ក្រសួង​សេដ្ឋកិច្ច ក្នុង​និងក្រៅ​ប្រទេស។ រហូត​ដល់ថ្ងៃ​ទី២៤ ខែឧសភា ឆ្នាំ​១៩៨៦ ក្រសួង​ដដែល បាន​ផ្លាស់​ប្ដូរ​ឈ្មោះ​ម្ដង​ទៀត ​ទៅ​ជា​ឈ្មោះ​ ក្រសួង​ពាណិជ្ជកម្ម រហូត​ដល់​បច្ចុប្បន្ន។

គិត​ចាប់​តាំង​ពី​ថ្ងៃ​បង្កើត រហូត​ដល់​បច្ចុប្បន្ន ក្រសួង​ពាណិជ្ជកម្ម ធ្លាប់​មាន​រដ្ឋមន្រ្ដី ចំនួន ១០រូប ដែល​មាន​ដូចខាងក្រោម៖

១. លោក ម៉ុក សុគន្ធ កាន់តំណែង​រដ្ឋមន្រ្ដី ពី​ថ្ងៃ​ទី៨ ខែមករា ដល់ថ្ងៃទី១៥ ខែឧសភា ១៩៧៩

២. លោក រស់ សម័យ កាន់​តំណែង​រដ្ឋមន្រ្ដី​ ពីថ្ងៃ​ទី១៥ ឧសភា ដល់​ខែធ្នូ ១៩៧៩

៣. លោក តាំង សារឹម កាន់តំណែង​រដ្ឋមន្រ្ដី ២ដង ពីខែធ្នូ ១៩៧៩ ដល់​ថ្ងៃទី៥ ខែមីនា ១៩៨៥ និងពីថ្ងៃទី២០ សីហា ១៩៨៨ ដល់​ថ្ងៃទី៩ ខែតុលា ១៩៩០

៤. លោក ចាន់ ភិន កាន់តំណែង​រដ្ឋមន្រ្ដី​ ពីថ្ងៃ​ទី៥ ខែមីនា ដល់ថ្ងៃ​ទី២៤ ឧសភា ១៩៨៦

៥. លោកស្រី ហូ ណូន កាន់តំណែង​រដ្ឋមន្រ្ដី ២៤ ខែឧសភា ១៩៨៦ ដល់ថ្ងៃទី២០ ខែសីហា ១៩៨៨

លោកស្រី ហូ ណូន (រូបភាព៖ mosvy)

៦. លោក ញឹម វណ្ណដា កាន់តំណែង​រដ្ឋមន្រ្ដី ពីថ្ងៃទី៩ ខែតុលា ១៩៩០ ដល់ថ្ងៃទី២ ខែកក្កដា ១៩៩៣

លោក ញឹម វណ្ណដា

៧. លោក វ៉ារ ហួត កាន់តំណែង​រដ្ឋមន្រ្ដី ពីថ្ងៃទី២ ខែកក្កដា ១៩៩៣ ដល់ថ្ងៃទី២៤ ខែតុលា ១៩៩៤

៨. លោក ចម ប្រសិទ្ធ កាន់តំណែងរដ្ឋមន្រ្ដី​ ៤អាណត្តិ គឺពីថ្ងៃទី២៤ តុលា ១៩៩៤ ដល់ឆ្នាំ១៩៩៨, ពី​ឆ្នាំ១៩៩៨ ដល់​ឆ្នាំ២០០៤, ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៨ និងឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៣

លោក ចម ប្រសិទ្ធ

៩. លោក ស៊ុន ចាន់ថុល កាន់តំណែងរដ្ឋមន្រ្ដី​ពីថ្ងៃ​ទី២៤ កញ្ញា ឆ្នាំ២០១៣ ដល់ថ្ងៃទី០២ ខែមេសា ២០១៦

លោក ស៊ុន ចាន់ថុល

១០. លោក ប៉ាន សូរស័ក្តិ កាន់តំណែងរដ្ឋមន្រ្ដីពីថ្ងៃទី០២ ខែមេសា ២០១៦ ដល់បច្ចុប្បន្ន៕

លោក ប៉ាន សូរស័ក្តិ

អត្ថបទ៖ សុខ សុវត្ថិ

;