រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ប៉ាគីស្ថាន​ ត្រូវគេលួចធ្វើឃាត មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ

  • 2018-05-07 01:51:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ប៉ាគីស្ថាន​ លោក​Ahsan Iqbal  ត្រូវ​បាន​រង​ការ​បាញ់​ប្រហារ​ក្នុង​គម្រោង​ប៉ុនប៉ង​លួច​ធ្វើ​ឃាត​មួយ​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ដែល​នឹង​ប្រព្រឹត្ត​ឡើង​ក្នុង​ឆ្នាំ​នេះ។ តែ​ជា​សំណាង​ល្អ លោក​នៅ​មាន​ជីវិត​ ដោយ​ខណៈ​នេះ​កំពុង​ស្ថិត​នៅ​មន្ទីរ​ពេទ្យ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​មន្ត្រី​ កាល​ពី​ថ្ងៃ​ទី​០៦​ ឧសភា​ម្សិល​មិញ។

លោក​Ahsan Iqbal  ត្រូវ​បាន​រង​ការ​បាញ់​ប្រហារ កាលពីថ្ងៃ​អាទិត្យ​ទី ០៦ ឧសភា​ម្សិល​មិញ
សមត្ថកិច្ច​ជាន់ខ្ពស់​លោក Raja Riffat Mukhtar បាន​ថ្លែង​ថា ​ជនសង្ស័យ​មាន​ឈ្មោះ​ថា Abid វ័យ២០​ឆ្នាំ បាន​លប​បាញ់​លោក​ Iqbal  នៅ​រយៈ​ចម្ងាយ​ជិត​បំផុត​ ដោយ​បាន​ប្រើ​ប្រាស់​កាំភ្លើង​ខ្លី​ប្រភេទ​30-bore ពោល​គឺ​បាញ់​គាត់​ ត្រូវ​ត្រង់​ដៃ​ខាង​ស្កាំ ខណៈ​ដែល​គាត់​រៀប​នឹង​ចាក​ចេញ​ពី​កិច្ចប្រជុំ​សាធារណៈ​មួយ​ក្នុង​ខែត្រ​Punjab ប្រទេស​ប៉ាគីស្ថាន​។

ជុំវិញ​បញ្ហា​នេះ ក្រុម​សមត្ថកិច្ច​ពុំ​ទាន់​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​លួច​ធ្វើ​ឃាត​នេះ​នៅ​ឡើយ​ទេ។

​លេខាធិការ​មន្ទីរ​សុខាភិបាល​ខែត្រ​Punjab លោក Najam Shah បាន​បញ្ជាក់​ថា លោក Ahsan Iqbal  ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​Lahore។ យ៉ាង​ណា​មិញ​ បុគ្គលិក​មន្ទីរ​ពេទ្យ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ទៅ​កាន់​ភ្នាក់​ងារ​សារព័ត៌មានAFP​ថា "លោក​Ahsan Iqbal  បាន​ធូរ​ស្រាល​ដូចធម្មតា​វិញ​ហើយ គាត់​មិន​កើត​អ្វី​ទេ"៕​

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;