EDC នឹង​ផ្តាច់ភ្លើង​រយៈពេល ៣​ថ្ងៃ នៅតាម​តំបន់​ជាច្រើន

  • 2018-06-21 06:57:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គិសនី​កម្ពុជា នឹង​ផ្អាកការ​ផ្គត់ផ្គង់​ភ្លើង​រយៈពេល៣ថ្ងៃ​ពីថ្ងៃទី២២ ដល់ ២៤ ខែមិថុនា ឆ្នាំ​២០១៨ ដើម្បី​ជួសជុល ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែ​បណ្តាញ​បង្កលក្ខណៈ​ដល់ការដ្ឋាន​ពង្រីក​ផ្លូវ។

កម្លាំង​ជំនាញ​កំពុងរុះរើខ្សែកាប និងខ្សែភ្លើង នៅចំណុច១កន្លែង តាមបណ្តោយមហាវិថីព្រះមុនីវង្ស កាលពីពេលកន្លងមក
**ពេលវេលា និង​ទីកន្លែង​ ដែល​ត្រូវ​ផ្តាច់ភ្លើង​រួមមាន**៖

១. ថ្ងៃ​សុក្រ ទី​២២ ខែ​មិថុនា៖ ឃុំ​បែកចាន សង្កាត់​បឹងកក់​ទី២ ភ្នំពេញ​ថ្មី ចាក់អង្រែលើ ដើមមៀន តាខ្មៅ និង​ព្រែកឫស្សី ចាប់ពី​ម៉ោង ៩ព្រឹក​ដល់ម៉ោង ៥​ល្ងាច។

២. ថ្ងៃ​សៅរ៍ ទី២៣ ខែ​មិថុនា៖ សង្កាត់​បឹងកក់ទី២ ក្បាលកោះ ចោមចៅ​ទី២ ជើងឯក ព្រែក​កំពឹស និរោធ និង​វាលស្បូវ ចាប់ពី​ម៉ោង ៩ព្រឹក ដល់​ម៉ោង ៥​ល្ងាច។

៣. ថ្ងៃ​អាទិត្យ ទី២៤ ខែមិថុនា៖ សង្កាត់​ច្បារ​អំពៅទី១ និរោធ ទឹកថ្លា ស្ទឹងមានជ័យ​ទី១ ស្ទឹងមានជ័យ​ទី៣ ចោមចៅ​ទី២ ចោមចៅ​ទី៣ កន្ទោក និង​ភ្លើងឆេះរទះ ចាប់ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ៥​ល្ងាច៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;