Duterte៖ ព្រះ​របស់​អ្នក​គឺ​ឆ្កួត ព្រះ​របស់​ខ្ញុំ​មាន​ន័យ​រួម

  • 2018-06-26 08:28:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Rodrigo Duterte ប្រធានាធិបតី​ហ្វីលីពីន កាលពី​ថ្ងៃ​ទី២៥ ខែ​មិថុនា ២០១៨ ម្សិលមិញ បាន​លើក​ឡើង​ថា "ព្រះ​របស់​អ្នក​មិនមែន​ជា​ព្រះ​របស់​ខ្ញុំ​ឡើយ ព្រោះ​ព្រះ​របស់​អ្នក​គឺ​ឆ្កួត ចំណែក​ព្រះ​របស់​ខ្ញុំ​មាន​ន័យ​រួម"។

លោក Duterte បួងសួង​នៅ​វិហារ​សាសនា​កាតូលិក San Agustin ក្នុង​ក្រុង​ម៉ានីល កាលពី​ឆ្នាំ​២០១៧ កន្លង​ទៅ (រូបភាព៖ The Philstar)
ការ​លើក​ឡើង​របស់​លោក Duterte គឺ​ដើម្បី​ការពារ​សុន្ទរកថា​របស់​លោក​កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន ក្រោយ​មាន​ការ​រិះគន់​ពី​អ្នក​កាន់​សាសនា​កាតូលិក​ថា លោក Duterte ជា​មនុស្ស​ឆ្កួត ដោយ​ហៅ​ព្រះ "ឆ្កួត"។

លោក Duterte បាន​លើក​ឡើង​ក្នុង​នាម​អ្នក​កាន់​សាសនា​កាតូលិក​ម្នាក់​ថា គ្មាន​នរណា​អាច​ចង​គាត់​ទៅ​នឹង​ជំនឿ​ណាមួយ​បាន​នោះ​ទេ។ លោក​ថា "ប្រសិនបើ​ខ្ញុំ​មិន​ជឿជាក់​លើ​ព្រះ​ណាមួយ តើ​វា​ទើស​នរណា​មែន​? វា​គឺ​សេរីភាព​ដើម្បី​ជ្រើសរើស"។

ក្រោយ​ការ​លើក​ឡើង​របស់​លោក Duterte លោក​អាចារ្យ​សាសនា​កាតូលិក Arturo Bastes បាន​ជំរុញ​ឲ្យ​អ្នក​កាន់​សាសនា​កាតូលិក​ប្រមាណ ៧០​លាន​នាក់​នៅ​ក្នុង​ប្រទេស បួងសួង​ឲ្យ​ប្រធានាធិបតី Duterte ដែល​ត្រូវ​បាន​អ្នក​កាន់​សាសនា​កាតូលិក ចាត់​ទុក​ថា ជា​មនុស្ស​ឆ្កួត៕

ប្រភព៖ RT ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;