រដ្ឋមន្រ្តីក្រសួងអប់រំ បញ្ជាក់មូលហេតុដែលមិនរៀបចំការប្រឡងបាក់ឌុបលើកទី២
- 2018-07-02 08:50:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្រ្តីក្រសួងអប់រំ បញ្ជាក់មូលហេតុដែលមិនរៀបចំការប្រឡងបាក់ឌុបលើកទី២
ចន្លោះមិនឃើញ
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្រសួងនឹងមិនរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិលើកទី២ឡើយក្នុងឆ្នាំ២០១៨នេះ ដោយសារតែការចំណាយសម្រាប់ការប្រឡងម្តងៗ គឺជិត ៥លានដុល្លារឯណោះ។ ការថ្លែងនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២០ សីហា ២០១៨ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នារសៀលថ្ងៃ២ ខែកក្កដា ឆ្នាំ២០១៨នេះ។
ចុចអាន៖ អ្នកជាប់បាក់ឌុបឆ្នាំ២០១៤ អាចដកសញ្ញាបត្របានហើយ
លោក ហង់ ជួន ណារ៉ុន បន្ថែមថា ក្រសួងទុកថវិកាជិត ៥លានដុល្លារនេះ ទៅទិញសម្ភារៈសិក្សាសម្រាប់ដាក់នៅតាមសាលារៀន ប្រសើរជាងរៀបចំការប្រឡងលើកទី២។ ម្យ៉ាងទៀត ចាប់ពីក្រសួងបានចាប់ផ្តើមចាត់វិធានការរឹតបន្តឹងនោះមក បេក្ខជនគឺបានត្រៀមខ្លួនរួចជាស្រេចជាច្រើនឆ្នាំហើយ មុនការប្រឡង ដែលអាចឱ្យពួកគេនឹងទទួលបានលទ្ធផលល្អ។
លោករដ្ឋមន្រ្តី ក៏បានឱ្យដឹងដែរថា ការចំណាយដ៏ច្រើននេះ គឺសម្រាប់ឧបត្ថម្ភដល់គណៈមេប្រយោគទូទាំងប្រទេសប្រមាណ ៣ម៉ឺននាក់ កម្លាំងសន្តិសុខ ឧបករណ៍សម្ភារៈ និងដំណើរការនៃការប្រឡងជាដើម៕