ដំណោះស្រាយរបស់រាជរដ្ឋាភិបាល ក្រោយស្រូវអ៊ីអ៊ែ ជួបបញ្ហាតម្លៃ
- 2018-07-19 04:13:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណោះស្រាយរបស់រាជរដ្ឋាភិបាល ក្រោយស្រូវអ៊ីអ៊ែ ជួបបញ្ហាតម្លៃ
ចន្លោះមិនឃើញ
ក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍ជនបទ នឹងពិនិត្យលទ្ធភាពប្រើប្រាស់នីតិវិធីសម្រាប់ផ្តល់ប្រាក់កម្ចីជូនម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញ យកទៅធ្វើជាទុនបង្វិល ដើម្បីប្រមូលទិញស្រូវអ៊ីអ៊ែរ ដោយយកស្រូវនៅក្នុងស្តុកជាវត្ថុបញ្ចាំ ។ ដំណោះស្រាយនេះ ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការធ្លាក់ចុះតម្លៃស្រូវអ៊ីអ៊ែរនៅកម្ពុជា ដែលកំពុងកើតឡើង។
មូលហេតុនៃការធ្លាក់ចុះតម្លៃស្រូវនេះ ត្រូវបានរកឃើញថា ដោយសារមានកំណើនកម្ពស់ទឹក និងការធ្លាក់ភ្លៀងជោកជាំ បណ្តាលឱ្យមានសំណើមខ្លាំង រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញមានកង្វះខាតទុនបង្វិលដើម្បីទិញស្រូវស្តុកទុក គួបផ្សំនឹងការធ្លាក់ថ្លៃនៃអង្ករអ៊ីអ៊ែរ ក្នុងទីផ្សារអន្តរជាតិចំនួន ៥០ដុល្លារ ក្នុង១តោន។
គូសបញ្ជាក់ថា ជាទូទៅ ទិន្នផលស្រូវអ៊ីអ៊ែរទទួលបានជាមធ្យម ៦តោនក្នុងមួយហិកតា ហើយតម្លៃស្រូវបច្ចុប្បន្នជាមធ្យម ៨០០រៀលក្នុងមួយគីឡូក្រាម។ ផលចំណូលពីការលក់ស្រូវមួយហិកតាស្មើនឹង ៤,៨លានរៀល ដោយទូទាត់ជាមួយថ្លៃដើមនៃការផលិត ជាមធ្យមចំនួន ២,៨លានរៀល ពោលគឺប្រជាកសិករ នៅតែទទួលបានប្រាក់ចំណេញជាមធ្យមចំនួន ២លានរៀលក្នុងមួយហិកតា ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១៨កក្កដា៕