បោះឆ្នោត​ប៉ាគីស្ថាន៖ លទ្ធផល​រាប់​សន្លឹក​ឆ្នោត​បឋម​ឃើញ​ថា បក្ស​ប្រឆាំង​នាំមុខ​បក្ស​កាន់​អំណាច

  • 2018-07-25 23:02:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​លទ្ធផល​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​តាម​ការិយាល័យ​មួយ​ចំនួន បាន​រកឃើញ​ថា លោក Imran Khan មេដឹកនាំ​គណបក្ស​ប្រឆាំង កំពុង​ធ្វើ​ការ​នាំមុខ​គណបក្ស​កាន់​អំណាច​របស់​លោក Tehreek-i-Insaf ក្នុង​ការ​បោះឆ្នោត​ប៉ាគីស្ថាន ដែល​បាន​បញ្ចប់​កាលពី​ម្សិលមិញ​។

រូបថតរបស់លោក Imran Khan ត្រូវគេព្យួរលើជញ្ជាំង (រូបថត៖ NDTV.com)
វេប​សាយ Al Jazeera បាន​រាយការណ៍​ថា គណបក្ស PTI របស់​លោក Khan បាន​នាំមុខ​គណបក្ស PML-N របស់​លោក Insaf ដោយ​លទ្ធផល ១០៥ ទល់នឹង ៧១​អសនៈ ក្នុង​ចំណោម ២៧២ អសនៈ។

លោក Insaf មេ​បក្ស​កាន់​អំណាច បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ដោយ​បដិសេធ​លទ្ធផល​បឋម​នេះ​។

សូម​រំឭក​ថា យ៉ាង​ហោច​ណាស់​មនុស្ស ៣១​នាក់​បាន​ស្លាប់ ដោយសារ​ការ​វាយ​ប្រហារ​ ដោយ​បំផ្ទុះ​គ្រាប់បែក​នៅ​ការិយាល័យ​បោះឆ្នោត​១ នៅ​ក្រុង Quetta កាលពី​ថ្ងៃ​ទី​២៥កក្កដា។ ប៉ូលិស ជាង ៨០​ម៉ឺន​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​ការិយាល័យ​បោះឆ្នោត​នីមួយៗ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;