ប៉ាគីស្ថាន នឹង​ដាំ​ដើម​ឈើ​ចំនួន ១ម៉ឺន​លាន​ដើម

  • 2018-08-07 08:04:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម​ឈើ​ចំនួន ១​ម៉ឺន​លាន​ដើម នឹង​ត្រូវ​ដាំ​នៅ​លើ​ផ្ទៃ​ដី​ប្រទេស​ប៉ាគីស្ថាន ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ទប់ស្កាត់​បម្រែបម្រួល​អាកាសធាតុ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន NBC News។

NBC News បាន​រៀបរាប់​ថា ប៉ាគីស្ថាន​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​១០​ដែល​ងាយ​រង​គ្រោះ​ដោយ​សារ​បម្រែបម្រួល​អាកាសធាតុ​ជាង​គេ។ ការ​ធ្វើ​ទុក្ខបុកម្នេញ​នៃ​បរិស្ថាន បាន​ធ្វើ​ឲ្យ​ប៉ាគីស្ថាន​បាត់បង់​ថវិកា​អស់​រាប់​ពាន់​លាន​ដុល្លារ​ឯណោះ។

កាល​ពី​ឆ្នាំ​២០១៦ របាយការណ៍​ចេញ​ដោយ Washington Post បង្ហាញ​ថា ផ្ទៃ​ដី​ត្រឹម​តែ ២% ប៉ុណ្ណោះ​នៃ​ប៉ាគីស្ថាន ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​ព្រៃឈើ។

លោក Imran Khan នាយករដ្ឋមន្ត្រី​ថ្មី​ទើប​ជាប់​ឆ្នោត​ដែល​មក​ពី​គណបក្ស​ប្រឆាំង បាន​និយាយ​ថា វា​គឺ​ជា​កត្តា​ចាំបាច់​ក្នុង​ការ​ប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ មុន​ពេល​ស្ថានភាព​សេដ្ឋកិច្ច​ប៉ាគីស្ថាន​នឹង​ធ្លាក់​ចុះ​ដោយសារ​តែ​រឿង​នេះ។ លោក Imran Khan បាន​បញ្ជាក់​ទៀត​ថា គម្រោង​ដាំ​ដើម​ឈើ​ក្នុង​ចំនួន​ដ៏​ច្រើន​បែប​នេះ កើត​មាន​នៅ​ក្នុង​គោល​នយោបាយ​របស់​គណបក្ស​លោក​នៅ​ចន្លោះ​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៧ ហើយ​វា​ក៏​ត្រូវ​បាន​អនុវត្ត​ហើយ​ខ្លះ​ដែរ ដោយ​ដាំ​ដើម​ឈើ​បាន​ជាង ៨៦​ម៉ឺន​ដើម៕

ប្រភព៖ APlus ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;