ទូរសព្ទថ្មីៗ មិនអាចដោះគ្របខាងក្រោយមើលថ្មបាន ដោយសារអ្វី?
- 2018-08-11 06:31:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរសព្ទថ្មីៗ មិនអាចដោះគ្របខាងក្រោយមើលថ្មបាន ដោយសារអ្វី?
ចន្លោះមិនឃើញ
មានការស្នើសុំច្រើន ចង់ឲ្យ Apple បង្កើត iPhone អាចដោះគ្របក្រោយបាន ងាយស្រួលផ្លាស់ប្ដូរថ្ម ពេលមានតម្រូវការ តែវា ប្រហែលមិនអាចកើតឡើងនោះទេ ដោយសារតាំងពីដើមមក iPhone គឺបែបនេះ។ ថ្មបិទជាប់ក្នុង iPhone បើចង់ផ្លាស់ប្ដូរ ទាល់តែទៅជួបជាង ឬមានឧបករណ៍ដោះខ្លួនឯង។
ត្បិតថាទូរសព្ទប្រើ Android ខ្លះអាចដោះសំបកក្រោយបាន តែបើក្រឡេកមើលម៉ូដែលថ្មីៗ បច្ចុប្បន្ន ភាគច្រើនបិទជិតតែម្ដង។
ការសម្រេចចិត្តរបស់ក្រុមហ៊ុនទាំងចាស់ និងថ្មីក្នុងការបិទគ្របខាងក្រោយជិត មិនអាចងាយស្រួលដោះដូរថ្ម មានហេតុផលមួយចំនួន៖
ការរចនា៖ តួទូរសព្ទលោហៈ និងកញ្ចក់ មិនដំណើរការស្របគ្នា ចំពោះតួទូរសព្ទអាចដោះគ្របក្រោយបាននោះទេ។ ថ្មបិទជិត អនុញ្ញាតឲ្យការរចនាមានសភាពស្ដើង និងប្រើសមាសធាតុ (លោហៈ និងកញ្ចក់) បានល្អពេញលក្ខណៈ។
ការពារជម្រាបទឹក៖ ទូរសព្ទអាចដោះគ្របក្រោយ ត្រូវការបន្ថែមស្រទាប់ការពារជម្រាបទឹក ទប់ទល់នឹងការប្រើប្រាស់ប្រចាំថ្ងៃ។ វាអាចបន្ថែមកម្រាស់ទូរសព្ទបាន ខណៈគ្រប់គ្នាសុទ្ធតែចង់បានទូរសព្ទរូបរាងស្ដើង។ បើផ្នែកខាងក្រោយបិទជិត អ្នករចនា និងវិស្វករ អាចបញ្ចូលមុខងារនានាបានល្អប្រសើរ ដូចជា Speaker, Wireless Charging ឬ Fingerprint Sensor នៅផ្នែកខាងក្រោយ។
ទំហំថ្ម៖ ថ្មអាចដោះដូរបានងាយស្រួល មានទំហំកំណត់ ជារាងការ៉េ ឬចតុកោណកែង ខណៈការរចនារូបរាងថ្មបច្ចុប្បន្ន ត្រូវការបង្កើនកម្រិតផ្ទុកថាមពលដោយពង្រីកប្រវែងថ្ម។ ឧទាហរណ៍ iPhone X ប្រើថ្មមានរាងជាអក្សរ L បង្កើតពីថ្មពីរគ្រាប់ជាដើម៕