គណបក្ស​ណាខ្លះ ដែល​ទទួល​បាន​អាសនៈ ចាប់តាំង​ពីការ​បោះឆ្នោត​ឆ្នាំ១៩៩៣​មក?

 • 2018-08-16 03:28:29
 • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


[ខ្លីៗ] សូម​បង្ហាញ​ឈ្មោះ​គណបក្ស​ដែល​ទទួលបាន​អាសនៈ​ក្នុង​រដ្ឋ​សភា ចាប់តាំង​ពីការ​បោះឆ្នោត​​អាណត្តិ​ទី១ ឆ្នាំ​១៩៩៣​មក ដូចខាង​ក្រោម​នេះ៖

អាណត្តិទី១ ឆ្នាំ១៩៩៣

 • គណបក្ស​ចូលរួម​ប្រកួត​ប្រជែង៖ ២០ គណបក្ស

 • អាសនៈ ៖ ១២០ (គណបក្ស​ហ៊្វុនស៊ិនប៉ិច ៥៨ អាសនៈ, គណបក្ស​ប្រជាជន​កម្ពុជា ៥១ អាសនៈ, គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​ព្រះពុទ្ធ​សាសនា ១០ អាសនៈ, គណបក្ស​ម៉ូលីណាកា និង​អ្នក​តស៊ូ​ខ្មែរ​ដើម្បី​សេរីភាព ១ អាសនៈ)

អ្នកគាំទ្រគណបក្សហ៊ុនស៊ិនប៉ិច ក្នុងពេលឃោសនា​បោះឆ្នោតជាតិឆ្នាំ២០១៨
**អាណត្តិ​ទី២ ឆ្នាំ១៩៩៨**
 • គណបក្ស​ចូលរួម​ប្រកួត​ប្រជែង៖ ៣៩ គណបក្ស

 • អាសនៈ ៖ ១២២ (គណបក្ស​ប្រជាជន​កម្ពុជា ៦៤ អាសនៈ, គណបក្ស​ហ៊្វុនស៊ិនប៉ិច ៤៣ អាសនៈ, គណបក្ស​សមរង្ស៊ី ១៥​អាសនៈ)

អាណត្តិទី៣ ឆ្នាំ២០០៣

 • គណបក្ស​ចូលរួម​ប្រកួត​ប្រជែង៖ ២៣ គណបក្ស

 • អាសនៈ ៖ ១២៣ (គណបក្ស​ប្រជាជន​កម្ពុជា ៧៣ អាសនៈ, គណបក្ស​ហ៊្វុនស៊ិនប៉ិច ២៦ អាសនៈ, គណបក្ស​សមរង្ស៊ី ២៤ អាសនៈ)

អាណត្តិទី៤ ឆ្នាំ២០០៨

 • គណបក្ស​ចូលរួម​ប្រកួត​ប្រជែង៖ ១១ គណបក្ស

 • អាសនៈ ៖ ១២៣ (គណបក្ស​ប្រជាជន​កម្ពុជា ៩០ អាសនៈ, គណបក្ស​សមរង្ស៊ី ២៦ អាសនៈ, គណបក្ស​សិទ្ធិ​មនុស្ស ៣ អាសនៈ, គណបក្ស​ហ៊្វុនស៊ិនប៉ិច ២អាសនៈ, គណបក្ស​នរោត្តម​រណឫទ្ធិ ២អាសនៈ)

គណបក្សប្រជាជនកម្ពុជា ក្នុងថ្ងៃឃោសនាបោះឆ្នោតជាតិឆ្នាំ២០១៨

អាណត្តិ​ទី៥ ឆ្នាំ២០១៣

 • គណបក្ស​ចូលរួម​ប្រកួត​ប្រជែង៖ ៨ គណបក្ស

 • អាសនៈ ៖ ១២៣ (គណបក្ស​ប្រជាជន​កម្ពុជា ៦៨ អាសនៈ, គណបក្ស​សង្គ្រោះជាតិ ៥៥ អាសនៈ)

អាណត្តិទី៦ ឆ្នាំ២០១៨

 • គណបក្ស​ចូលរួម​ប្រកួត​ប្រជែង៖ ២០ គណបក្ស

 • អាសនៈ ៖ ១២៥ (គណបក្ស​ប្រជាជន​កម្ពុជា​ទាំង ១២៥​អាសនៈ)៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;