ស្ដុប​លោត​ភ្លើង​ក្រហម តើ​អាច​បត់​ស្ដាំ​បាន​ដែរ​ឬ​ទេ?

  • 2018-08-23 08:52:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដូច​ដែល​គ្រប់​គ្នា​បាន​ដឹង ភ្លើង​សញ្ញា​ចរាចរណ៍​មាន​ចំនួន ៣​ពណ៌ គឺ លឿង បៃតង និង​ក្រហម។ ភ្លើង​ពណ៌​លឿង ជា​សញ្ញា​ឲ្យ​ប្រុង​ប្រយ័ត្ន និង​ត្រៀម​ឈប់ ឯ​បៃតង​វិញ ជា​សញ្ញា​អនុញ្ញាត​ឲ្យ​យាន​ជំនិះ​ចេញ​ដំណើរ ខណៈ​ដែល​ក្រហម​ជា​សញ្ញា​ឃាត់​ឲ្យ​ឈប់។

ពាក់ព័ន្ធ​នឹង​រឿង​​ភ្លើង​សញ្ញា​ចរាចរណ៍​នេះ មាន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​បាន​បង្ហាញ​ចម្ងល់​របស់​ខ្លួន​ថា​តើ​ការ​បត់​ស្ដាំ​នៅ​ពេល​ភ្លើង​ក្រហម អាច​ជា​រឿង​ដែល​​ផ្ទុយ​នឹង​ច្បាប់​ដែរ​ឬ​ទេ។

យោង​តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ដែល​រដ្ឋសភា​បាន​អនុម័ត​កាល​ពី​ឆ្នាំ​២០១៤ ត្រង់​មាត្រា ១១ បាន​ឲ្យ​ដឹង​ថា "ភ្លើង​សញ្ញា​ចរាចរណ៍​បញ្ចេញ​ពន្លឺ​ក្រហម គឺ​ជា​សញ្ញា​ឃាត់​ឲ្យ​ឈប់ អ្នក​បើកបរ​ត្រូវ​ឈប់​នៅ​មុខ​ខ្សែ​បន្ទាត់​គំនូស​ចរាចរណ៍​ស​កាត់​ទទឹង​ទ្រូង​ផ្លូវ ឬ​មុខ​គំនូស​សម្រាប់​ថ្មើរ​ជើង​ឆ្លង​កាត់។ បើ​គ្មាន​ឧបសគ្គ​នៅ​ខាង​មុខ យាន​ជំនិះ​ខាង​ស្ដាំ​បំផុត​អាច​បត់​ស្ដាំ​បាន​ដោយ​ប្រុង​ប្រយ័ត្ន លើក​លែង​តែ​មាន​ភ្លើង​សញ្ញា​ព្រួញ​ក្រហម​ហាម​ឃាត់​បត់​ស្ដាំ"៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;