ម្ចាស់មេដាយ Asian Games កម្ពុជាទាំង២រូប ទទួលបានប៉ុន្មានម៉ឺនដុល្លារ?
- 2018-09-06 04:31:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់មេដាយ Asian Games កម្ពុជាទាំង២រូប ទទួលបានប៉ុន្មានម៉ឺនដុល្លារ?
ចន្លោះមិនឃើញ
កីឡាករ សាលី អ៊ូមើត និងកីឡាការិនី ខាន់ ចេសា ដែលបានឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) នៅប្រទេសឥណ្ឌូណេស៊ី កាលពីពេលថ្មីៗកន្លងទៅ បានទទួលប្រាក់រង្វាន់រាប់ម៉ឺនដុល្លារ ពីរាជរដ្ឋាភិបាល និងក្រុមហ៊ុនណាហ្គាវើល។
សាលី អ៊ូមើត បានឈ្នះមេដាយមាស ១គ្រឿង និង សំរឹទ្ធ១គ្រឿងពីប្រភេទកីឡាម៉ូតូទឹក
ប្រាក់រង្វាន់
ពីរាជរដ្ឋាភិបាល៖ ១០៤លានរៀល (ប្រហែល ២៦០០០ដុល្លារ)
ពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ១៣០០០ ដុល្លារ
ពីក្រុមហ៊ុន ណាហ្គាវើល៖ ១៣០០០ ដុល្លារ
ប្រាក់រង្វាន់សរុបចំនួន ៖ ប្រហែល ៥២០០០ ដុល្លារ
កីឡាការិនី ខាន់ ចេសា ឈ្នះមេដាយមាស ១គ្រឿងពីប្រភេទកីឡាជូជិតស៊ូ (Ju-Jitsu)
ប្រាក់រង្វាន់
ពីរាជរដ្ឋាភិបាល៖ ៨០លានរៀល (ប្រហែល ២០០០០ ដុល្លារ)
ពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ១០០០០ ដុល្លារ
ពីក្រុមហ៊ុន ណាហ្គាវើល៖ ១០០០០ ដុល្លារ
ប្រាក់រង្វាន់សរុបចំនួន៖ ប្រហែល ៤០០០០ ដុល្លារ៕