ដឹងចំនួនអ្នកជាប់បាក់ឌុប ឆ្នាំ២០១៨នេះហើយ
- 2018-09-09 04:34:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងចំនួនអ្នកជាប់បាក់ឌុប ឆ្នាំ២០១៨នេះហើយ
ចន្លោះមិនឃើញ
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសនៅព្រឹកនេះថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៨នេះ មានអ្នកជាប់ចំនួន ៧៥ ០៥៩ នាក់ ត្រូវជា ៦៦,២១%។ ចំនួននេះ គឺច្រើនជាងឆ្នាំ២០១៧ ដែលមានតែ ៦៣,៨៤%។
បេក្ខជន និទ្ទេស A ចំនួន ២៩០នាក់
បេក្ខជន និទ្ទេស B ចំនួន ១៥៣២នាក់
បេក្ខជន និទ្ទេស C ចំនួន ៤៦៣១នាក់
បេក្ខជន និទ្ទេស D ចំនួន ១៣ ៩៩៩នាក់
បេក្ខជន និទ្ទេស E ចំនួន ៥៤ ៦០៧នាក់។
សូមរំលឹកថា ការប្រឡងបាក់ឌុបឆ្នាំ២០១៧ មានបេក្ខជនជាប់និទ្ទេស A ចំនួន ៤២៤នាក់, និទ្ទេស B ចំនួន ២៤៦៤នាក់, និទ្ទេស C ចំនួន ៥០០០នាក់, និទ្ទេស D ចំនួន ៩១២៣នាក់ និងនិទ្ទេស E ចំនួន ៤៦៦៥៧នាក់។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២០-២១ សីហា ២០១៨ មានមណ្ឌលប្រឡងនៅគ្រប់រាជធានី-ខេត្ត សរុប ១៩៦មណ្ឌល បន្ទប់ប្រឡង ៤៦៥៥បន្ទប់ និងបេក្ខជនចុះឈ្មោះក្នុងបញ្ជីសរុប ១១៥ ២៦៨នាក់។ បេក្ខជនអវត្តមាន មានចំនួន ១៩០៣នាក់៕
អត្ថបទទាក់ទង៖ បេក្ខជនបាក់ឌុប ១៧នាក់ ត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ