អាវជម្រើសជាតិ លក់ដាច់ ១ម៉ឺនអាវហើយ ក្រោយចេញលក់មិនដល់មួយខែ!
- 2018-10-05 07:40:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាវជម្រើសជាតិ លក់ដាច់ ១ម៉ឺនអាវហើយ ក្រោយចេញលក់មិនដល់មួយខែ!
ចន្លោះមិនឃើញ
គិតត្រឹមថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ នេះ អាវក្នុងដី (ពណ៌ខៀវ) របស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានលក់អស់ចំនួន ១ម៉ឺនអាវហើយ។ នេះបើយោងតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
អាវជម្រើសជាតិកម្ពុជានេះ ត្រូវបានដាក់លក់ ចាប់តាំងពីថ្ងៃទី៩ ខែកញ្ញា ក្នុងតម្លៃ ៨ម៉ឺនរៀល។
ឯកសណ្ឋានថ្មីនេះ ត្រូវបានក្រុមគោព្រៃកម្ពុជា ពាក់ប្រកួតជាលើកដំបូង នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិ ទល់នឹងក្រុមជម្រើសជាតិម៉ាឡេស៊ី កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ហើយរំពឹងថានឹងប្រើប្រាស់ម្ដងទៀត នៅពេលកម្ពុជា ប៉ះ ទីម័រខាងកើត ក្នុងជំនួបមិត្តភាពអន្តរជាតិ Smart នាថ្ងៃទី១២ ខែតុលា ខាងមុខ។
សូមបញ្ជាក់ថា អាវជម្រើសជាតិបាល់ទាត់កម្ពុជា មានដាក់លក់នៅហាងកីឡាមួយចំនួន ដូចជា៖ Home Sport, Brands Sport, Fan Sport, Mk sport និង Isport Premium Shop៕