ក្រោយលោក George H.W. Bush ទទួល​មរណភាព តើអតីត​ប្រធានាធិបតី​អាមេរិក​ណាខ្លះ ដែលនៅមានជីវិត?

  • 2018-12-03 07:20:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីតប្រធានាធិបតីអាមេរិក លោក George HW Bush បានទទួលមរណភាព ក្នុងអាយុ ៩៤ឆ្នាំ កាលពីថ្ងៃសុក្រ​ សប្ដាហ៍មុន។ ក្រោយ​ការ​ស្លាប់របស់​ប្រធានាធិបតី​អាមេរិក​ទី ៤១ នេះ មាន​អតីតប្រធានាធិបតីអាមេរិក តែ ៤រូប​ប៉ុណ្ណោះ ដែល​នៅ​មានជីវិតសព្វថ្ងៃ។

១. លោក Barack Obama

លោក Barack Obama ជា​អតីត​ប្រធានាធិបតី​អាមេរិក​ទី ៤៤។ លោក បាន​កាន់​តំណែងជាប្រធានាធិបតី​ចំនួនពីរ​អាណត្តិ​ ក្នុង​នោះ​ម្តង​ក្នុង​ឆ្នាំ ២០០៩ និង​ម្តង​ទៀត​ក្នុង​ឆ្នាំ​២០១៣។ លោក មាន​អាយុ​ ៤៧​ ឆ្នាំ នៅ​ពេល​លោក បាន​ស្បថ​ចូល​កាន់​តំណែង​ជា​លើក​ដំបូង​ ក្នុង​ខែ​មករា ឆ្នាំ​ ២០០៩។ ហើយលោក បញ្ចប់​អាណត្តិទី ២ របស់​លោក នៅ​ពេល​លោក មាន​អាយុ ៥៤ ឆ្នាំ។ សព្វថ្ងៃ លោក Obama មាន​អាយុ ៥៦ ​ឆ្នាំ។

លោក Barack Obama (រូបភាព៖ Reuters)
២. លោក George W. Bush

លោក George W. Bush ជា​អតីត​ប្រធានាធិបតី​អាមេរិក​ទី​ ៤៣។ លោក បាន​កាន់​តំណែង​ជា​ប្រធានាធិបតី​ចំនួន ២ អាណត្តិ ក្នុង​នោះ ម្ដង​ក្នុង​ឆ្នាំ ​២០០១ និង​ម្ដង​ទៀត​ក្នុង​ឆ្នាំ​ ២០០៥។ លោក មាន​អាយុ ៥៤ ឆ្នាំ នៅ​ពេល​លោក បាន​ស្បថ​ចូល​កាន់​តំណែង​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ២០០១។ ហើយលោក បញ្ចប់អាណត្តិ​របស់​លោកក្នុង​ឆ្នាំ​ ២០០៩ នៅ​ពេល​លោក មាន​អាយុ ៦២។ សព្វថ្ងៃ លោក Bush មាន​អាយុ ៧១​ឆ្នាំ។​

លោក George W. Bush (រូបភាព៖ Reuters)

៣. លោក Bill Clinton

លោក Bill Clinton ជា​អតីត​ប្រធានាធិបតី​អាមេរិក​ទី ៤២។ លោក បាន​កាន់​តំណែង​ជា​ប្រធានាធិបតី​ចំនួន ២ អាណត្តិ។ លោក មាន​អាយុ​ ៤៦ នៅ​ពេល​ដែល​លោក បាន​កាន់​តំណែង​ជា​ប្រធានាធិបតី​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​ ១៩៩៣។ ហើយ​លោក បាន​បញ្ចប់​អាណត្តិ​ទី​ ២ របស់​លោក​ក្នុង​ឆ្នាំ​ ២០០១ នៅ​ពេល លោក មាន​អាយុ​ ៥៤ ឆ្នាំ​។ សព្វថ្ងៃ លោក Bill Clinton មាន​អាយុ ៧១​ឆ្នាំ។

លោក Bill Clinton (រូបភាព៖ Reuters)

៥. លោក Jimmy Carter

លោក Jimmy Carter ជា​អតីត​ប្រធានាធិបតី​អាមេរិកទី ៣៩។ លោក បាន​កាន់​តំណែង​ជា​ប្រធានាធិបតី​តែ​មួយ​អាណត្តិ​ប៉ុណ្ណោះ។ លោក មាន​អាយុ ​៥២ ឆ្នាំ នៅ​ពេល​លោក បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី ក្នុង​ឆ្នាំ​១៩៧៧។ ហើយ​លោក បាន​បញ្ចប់​អាណត្តិ​របស់​លោក​ក្នុង​ឆ្នាំ ១៩៨១ នៅ​ពេល​លោក មាន​អាយុ ៥៦​ឆ្នាំ។ សព្វ​ថ្ងៃ លោក Carter មាន​អាយុ ៩៣ ឆ្នាំ៕

លោក Jimmy Carter (រូបភាព៖ Reuters)

អត្ថបទ៖ អ៊ឹម ម៉េងស៊ាង

អត្ថបទថ្មី
;