ម្ចាស់​រឿងខ្លី «ម្ចាស់​របាំងមុខ» បន្ត​ទៅយក​ពានរង្វាន់​នៅចិន ក្រោយ​ទទួលបាន​ពាន​មាស​នៅ​ខ្មែរ

  • 2018-12-19 07:25:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្នាដៃ​ភាពយន្តខ្លី​របស់​យុវផលិតករ​ លោក ឡុង ឡយ រឿង «ម្ចាស់​របាំងមុខ» ដែល​ទើបតែ​ទទួលបាន​ពានរង្វាន់​ភាពយន្ត​ឆ្នើមលេខ​១ ពី​មហោស្រព​ជាតិ​ភាពយន្តខ្នាតខ្លី​កម្ពុជា លើកទី២ កាលពី​ខែវិច្ឆិកា ក៏​បន្ត​ឱកាស​ជោគជ័យ​ទទួល​បាន​ពាន​ភាពយន្ត​ឆ្នើម​លេខ​២ និង​ពាន​រង្វាន់ បច្ចេកទេស​សំឡេង​ល្អ​បំផុត ពី​មហោស្រព​ភាពយន្ត​ខ្នាតខ្លី​អាស៊ាន-ចិន​ទៀត​ផង។ កម្មវិធី​នេះ ប្រព្រឹត្តទៅ​នៅទីក្រុង​ណាននីង ប្រទេស​ចិន កាលពី​ថ្ងៃទី ១៥ ខែ​ធ្នូ ឆ្នាំ​២០១៨។

លោក ឡុង ឡយ ទទួលពានមហោស្រពភាពយន្តខ្នាតខ្លីអាស៊ាន- ចិន
សូម​បញ្ជាក់​ថា ភាពយន្តខ្លី​មួយ​នេះ មាន​រយៈពេល​៩នាទី បង្កប់​ដោយ​អត្ថន័យ​បែប​សិល្បៈ​បុរាណ និង​ស្នេហា។ អ្វីដែល​ពិសេសនោះ​ផលិតករ និង​អ្នកដឹកនាំ​រឿង ឡុង ឡយ ក៏បាន​លើកពី​ល្ខោនខោល​ក្នុង​សម័យ​ទំនើប​មក​បង្ហាញ ជាមួយនឹង​​ការ​រៀបចំ​ឈុតឆាក បច្ចេកទេស​ថត សម្ដែង​ជាច្រើន​ ទើបធ្វើឱ្យ លោក ម៉ៅ អាយុទ្ធ ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​ជា​គណៈកម្មការ​នៃ​កម្មវិធី​ទទួលស្គាល់ ថែមទាំង​វាយតម្លៃ​ជា​ភាពយន្ត​ចំណាត់ថ្នាក់​លេខ១។ នេះបើ​យោងតាម​ការថ្លែង​បិទកម្មវិធី​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាតខ្លី​កម្ពុជា លើកទី​២ របស់​លោក ម៉ៅ អាយុទ្ធ៕
លោក ម៉ៅ អាយុទ្ធ

ប្រភព៖ Sabay News អត្ថបទ៖ Sunny

អត្ថបទថ្មី
;