ណាហ្គាវើល ចាញ់ក្លឹប Hanoi របស់វៀតណាម ១០-០ នៅ AFC Cup
- 2019-02-27 02:39:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ណាហ្គាវើល ចាញ់ក្លឹប Hanoi របស់វៀតណាម ១០-០ នៅ AFC Cup
ចន្លោះមិនឃើញ
ក្លឹបបាល់ទាត់របស់កម្ពុជា ណាហ្គាវើល បានប្រកួតចាញ់ក្លឹប Hanoi របស់វៀតណាម ដោយលទ្ធផល ១០-០ នៅកីឡដ្ឋាន Hang Day ក្រុងហាណូយ នៅថ្ងៃប្រកួតបើកឆាក ពូល F ពានរង្វាន់ AFC Cup កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។
គ្រាន់តែបើកឆាកបាន ៦នាទី ក្រុមម្ចាស់ផ្ទះ Hanoi រកបានគ្រាប់ទី១ ដោយកីឡាករ Do Duy Manh ហើយគ្រាប់បាល់បានកើតឡើងជាបន្តបន្ទាប់ ក្នុងនោះកីឡាករ Oseni រកបាន ៤គ្រាប់តែម្នាក់ឯង នៅនាទី ១៣, ៦៨, ៧៥, និង ៨១ ។
នេះជាការស៊ុតបញ្ចូលទីច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រ AFC Cup បន្ទាប់ពី ក្លឹប Dempo SC របស់ឥណ្ឌា បានយកឈ្នះក្រុម Nasaf របស់អ៊ូបេគីស្ថាន ដោយលទ្ធផល ៩-០ កាលពីឆ្នាំ២០១១ និង ក្លឹប Ceres របស់ ហ្វីលីពីន បានលត់ក្លឹប បឹងកេត របស់កម្ពុជា ៩-០ កាលពីឆ្នាំមុន។
ប្រកួតបន្ទាប់ ណាហ្គាវើល នឹងត្រូវប៉ះក្រុម Yangon United របស់មីយ៉ាន់ម៉ា នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ខាងមុខ៕