៣ខែ​ដើមឆ្នាំ​២០១៩ កម្ពុជា ប្រមូល​ពន្ធ-អាករ បាន​ជាង ៨០០លាន​ដុល្លារ

  • 2019-04-08 04:52:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សរុប​រយៈពេល ៣ខែ​នៃឆ្នាំ​២០១៩ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ពន្ធ-អាករ (តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ ចំណូល​អនឡាញ) មាន​ចំនួន ៣៣៣៩,០៧ប៊ីលានរៀល (ជាង ៨៣៤,៧៧លានដុល្លារ) ស្មើនឹង ៣៦,៤៨% នៃ​ផែនការ​ប្រចាំឆ្នាំ។ នេះបើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ​កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ​២០១៩។

បើ​ប្រៀបធៀបនឹង​រយៈពេល​ដូចគ្នា​នៃឆ្នាំ​២០១៨ ចំណូល​ពន្ធ-អាករ សម្រាប់​រយៈពេល​ ៣ខែ ឆ្នាំ​២០១៩ កើនឡើង​ចំនួន ២៩២,៦៥ ប៊ីលាន​រៀល (ប្រមាណជា ៧៣,១៦លានដុល្លារ) ស្មើនឹង ១២,៣៥%។

គិតក្នុងខែមីនា ឆ្នាំ​២០១៩ ចំណូល​ពន្ធ-អាករ ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូលបាន មាន​ចំនួន ១៩០៤,១៦ប៊ីលានរៀល (ប្រមាណ​ជា ៤៧៦,០៤លានដុល្លារ) ស្មើនឹង ២០,៨០% នៃ​ផែនការ​ប្រចាំឆ្នាំ។ ចំនួន​នេះកើនឡើង ១១៨,០៧ប៊ីលាន​រៀល (ប្រមាណ​ជា ២៩,៥២លានដុល្លារ) ស្មើនឹង ៦,៦១% បើធៀបនឹងខែមីនា ឆ្នាំ​២០១៨៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;