មូលហេតុ ដែលក្រុងហាណូយនឹងបញ្ឈប់ការជិះម៉ូតូគ្រប់ប្រភេទ
- 2019-05-15 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុ ដែលក្រុងហាណូយនឹងបញ្ឈប់ការជិះម៉ូតូគ្រប់ប្រភេទ
ចន្លោះមិនឃើញ
អាជ្ញាធរវៀតណាម កំពុងចាត់វិធានការធំៗជាច្រើន ដើម្បីពង្រឹងគុណភាពខ្យល់អាកាសនៅក្នុងទីក្រុងហាណូយ ហើយក្នុងចំណោមនោះ មានមួយគឺជាគម្រោងបញ្ឈប់ការជិះម៉ូតូគ្រប់ប្រភេទនៅត្រឹមឆ្នាំ២០៣០ ខាងមុខ។
កាលពីឆ្នាំ២០១៦ ហាណូយបានទទួលរងនូវការបំពុលខ្យល់អាក្រក់បំផុតលំដាប់ថ្នាក់ទី២ នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីខេត្ត Saraburi ដែលជាតំបន់ឧស្សាហកម្មយ៉ាងមមាញឹករបស់ថៃ។ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក WHO បានឲ្យដឹងថា នៅឆ្នាំ២០១៧ ខ្យល់អាកាសដែលអាចចាត់ទុកថាល្អនៅក្នុងទីក្រុងហាណូយ មានរយៈពេលត្រឹមតែ ៣៨ថ្ងៃប៉ុណ្ណោះក្នុង១ឆ្នាំ។
ការបំពុលខ្យល់អាកាសហក់ដល់ចំណុចអតិបរមា គឺចាប់ពីខែធ្នូ ដល់ខែកុម្ភៈ ដែលស្ថិតនៅអំឡុងរដូវប្រាំងប្រចាំឆ្នាំ។ ហើយវាក៏ជាពេលវេលាមួយ ដែលខ្យល់កខ្វក់ពីភាគខាងត្បូងនៃប្រទេសចិនត្រូវបានបក់ចូលទីក្រុងហាណូយផងដែរ។ បើតាមការសិក្សាកន្លងទៅ ខ្យល់អាក្រក់ដែលបក់ចូលហាណូយ ភាគច្រើនមកពីទីក្រុងធំៗនៃខេត្ត Chengdu និងខេត្ត Chongqing របស់ចិន។
ដើម្បីដោះស្រាយបញ្ហាខ្យល់អាកាសមិនល្អ ក្រុមប្រឹក្សាទីក្រុងហាណូយបានសម្រេចចាត់វិធានការបញ្ឈប់ការប្រើប្រាស់ម៉ូតូនៅត្រឹមឆ្នាំ២០៣០ ដោយជំនួសមកវិញនូវការបង្កើនមធ្យោបាយធ្វើដំណើរសាធារណៈ៕