តៃវ៉ាន់ស្នើសុំទិញរថក្រោះជាង ១០០គ្រឿង និងមីស៊ីលជិត ២ពាន់គ្រាប់ ពីអាមេរិក
- 2019-06-07 03:01:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តៃវ៉ាន់ស្នើសុំទិញរថក្រោះជាង ១០០គ្រឿង និងមីស៊ីលជិត ២ពាន់គ្រាប់ ពីអាមេរិក
ចន្លោះមិនឃើញ
ក្រសួងការពារកោះតៃវ៉ាន់ បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា ខ្លួនបានស្នើសុំទិញពីអាមេរិក នូវរថក្រោះ M1A2 Abrams ចំនួន ១០៨គ្រឿង, មីស៊ីលប្រឆាំងរថក្រោះ TOW ចំនួន ១២៤០គ្រាប់, មីស៊ីលប្រឆាំងរថក្រោះ Javelin ចំនួន ៤០៩គ្រាប់ និងខែលមីស៊ីល Stinger Man-portable ចំនួន ២៥០គ្រាប់ផងដែរ។
គម្រោងទិញសព្វាវុធរបស់តៃវ៉ាន់ខាងលើនេះ គឺក្នុងខណៈដែលកោះនេះ កំពុងរងការគំរាមកំហែងពីមហាយក្សចិន ដែលតែងតែងចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន ហើយគំរាមតៃវ៉ាន់ថា ខ្លួននឹងប្រើកម្លាំងយោធា បើហ៊ានប្រកាសឯករាជ្យ។
ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានថ្លែងកាលពីខែមីនាកន្លងទៅថា តៃវ៉ាន់កំពុងស្វែងរកទិញរថក្រោះ និងយន្តហោះចម្បាំងជាច្រើនគ្រឿងប៉ុន្តែមិនបានបញ្ជាក់លម្អិតឡើយ។
ជាមួយគ្នានោះ កាលពីម្សិលមិញក្នុងការបង្ហាញខ្លួនជាសាធារណៈមួយ លោកស្រី Tsai ក៏បានបញ្ជាក់ទៀតដែរថា លោកស្រីសន្យាបន្តគាំទ្រការពង្រឹងសមត្ថភាពយោធាតៃវ៉ាន់ និងប្រឹងប្រែងចូលរួមចំណែកក្នុងសន្តិភាពតំបន់៕