អង្គការ wcs៖ ចំនួន​សត្វខ្សឹប​នៅ​កម្ពុជា ថយចុះ​យ៉ាង​ច្រើន​ចាប់ពីឆ្នាំ២០១២

  • 2019-06-10 07:00:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម​ការ​សិក្សា​ស្រាវជ្រាវ​នាពេលថ្មីៗនេះ ដែល​បាន​ធ្វើឡើង​រួមគ្នា​ដោយ​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ​កម្ពុជា (wcs) និង​ក្រសួង​បរិស្ថាន បាន​ឱ្យដឹងថា ចំនួន​សត្វខ្សឹប ឬ​សត្វ​ទ្រមាក់​អណ្តើកនៅកម្ពុជា បាន​ថយចុះ​យ៉ាងច្រើន​ចាប់តាំងពីឆ្នាំ​២០១២មកម្ល៉េះ។ នេះបើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ wcs នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ​២០១៩។

រូបថត៖ អង្គការ WCS
សត្វខ្សឹប ត្រូវបាន​ចុះ​ក្នុងបញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​សត្វស្លាប​ដែល​កំពុងជិត​ផុតពូជ​នៅលើ​ពិភពលោក។ ប្រភេទ​សត្វស្លាបនេះ បច្ចុប្បន្ន​ស្ទើរតែ​ជិតផុតពូជ​អស់ទៅហើយ​នៅក្នុង​តំបន់​ទំនាប​លិច​ទឹកបឹង​ទន្លេសាប​នៃ​ប្រទេស​កម្ពុជា។

អង្គការ WCS និង​ក្រសួង​បរិស្ថាន​ បាន​ពិនិត្យ​តាមដាន​រួមគ្នា​លើ​ប្រមាណ​ជា ៨០ភាគរយ​នៃ​ចំនួន​ប្រជាសាស្រ្ត​របស់​សត្វខ្សឹប​នេះ ជារៀងរាល់ឆ្នាំ។ ក៏​ប៉ុន្តែ​ នេះ​គឺជាលើកទី៣ហើយ ដែល​ចំនួន​ប្រជាសាស្រ្ត​ទាំងស្រុង​របស់​បក្សី​ដ៏កម្រ​មួយនេះ ត្រូវបាន​អង្កេត​តាមដាន។ ចំនួន​សត្វខ្សឹប​វ័យ​បន្ត​ពូជ​សរុប​នៅ​កម្ពុជាក្នុងឆ្នាំ​២០១៨ មាន​ប្រមាណ ១៣៨​ក្បាល។ ចំនួន​សត្វ​ខ្សឹប​ឈ្មោល មាន​បីដង​ច្រើនជាងខ្សឹបញី។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ក៏បាន​បញ្ជាក់​ដែរថា លទ្ធផល​នៃការ​សិក្សា​ស្រាវជ្រាវ ដែល​បាន​ចុះ​ផ្សាយ​នៅលើ​ព្រឹត្តិបត្រ​អភិរក្ស​សត្វ​ស្លាបនាពេលថ្មីៗនេះ បាន​បង្ហាញ​ថា ចំនួន​សត្វខ្សឹប នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ បាន​ថយចុះ​ប្រមាណ ៥៥ភាគរយ ចាប់តាំងពីឆ្នាំ​២០១២មក។

ក្រុម​អ្នកអភិរក្ស​បាន​ប៉ាន់​ស្មាន​ថា ចំនួន​សត្វខ្សឹប ក្នុងឆ្នាំ​២០១៨ បាន​ថយ​ចុះ​មក​នៅត្រឹមតែ ១០៤​ក្បាល​ប៉ុណ្ណោះ បើធៀប​ទៅនឹង​ឆ្នាំ២០១២ គឺមាន​រហូតដល់ ២១៦​ក្បាល។ ការ​ស្រាវជ្រាវ​នេះ បាន​រកឃើញ​ថា តំបន់​ដែល​សត្វខ្សឹប រស់នៅ​បាន​ថយចុះ​មកនៅត្រឹមតែ ៤​តំបន់​ប៉ុណ្ណោះ បើធៀប​ទៅនឹង​ឆ្នាំ​២០១២ គឺ​មានរហូតដល់​ចំនួន ១០​តំបន់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;