៥ខែ​ឆ្នាំ​២០១៩ កម្ពុជា ទទួល​បាន​ចំណូល​ពន្ធ​ដារ​ជាង ១,៣ពាន់​លាន​ដុល្លារ

  • 2019-06-14 03:33:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រយៈពេល ៥ខែ​ឆ្នាំ​២០១៩​នេះ ចំណូល​ពន្ធ-អាករ ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បាន (តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូលអនឡាញ) មាន​ចំនួន ៥៣៤៣,៣៩ប៊ីលានរៀល (ប្រមាណ ១៣៣៥,៨៥លាន​ដុល្លារ​អាមេរិក) ស្មើនឹង ៥៨,៣៧ភាគរយ​នៃការ​ផែនការ​ប្រចាំឆ្នាំ។ នេះបើតាម​សេចក្តីប្រកាស​ព័ត៌មានរបស់​អគ្គនាយកដ្ឋាន​ពន្ធដារ កាល​ពីថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩។

បើប្រៀបធៀបនឹង​រយៈពេល​ដូចគ្នា​នៃឆ្នាំ​២០១៨ បង្ហាញថា ចំណូល​ពន្ធ-អាករ សម្រាប់​រយៈ​ពេល ៩៥​ខែ ឆ្នាំ​២០១៩ កើនឡើង​ចំនួន ១១៦៦,៩ប៊ីលានរៀល (ប្រមាណ​ជា ២៩១,៧៣​លានដុល្លារអាមេរិក) ស្មើនឹង​ ២៧,៩៤​ភាគរយ។

គិត​ក្នុងខែឧសភា ឆ្នាំ​២០១៩ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បាន​ចំនួន ៧៤៣,៣២ប៊ីលាន​រៀល (ប្រមាណ​ជា ១៨៥,៨៣លានដុល្លារ​អាមេរិក) ស្មើនឹង​ ៨,១២ភាគរយ​នៃផែនការ​ប្រចាំ​ឆ្នាំ។ ចំនួននេះ កើនឡើង ២០៥,៩៥ប៊ីលាន​រៀល (ប្រមាណ​ជា ៥១,៤៩លាន​ដុល្លារ​អាមេរិក) ស្មើនឹង ៣៨,៣៣​ភាគរយ បើ​ប្រៀបធៀប​នឹង​ខែ​ឧសភា ឆ្នាំ​២០១៨៕

អត្ថបទ៖ សំភី

;