យុវជនមួយក្រុមបង្កើតមនុស្សយន្ត AI ចេះនិយាយខ្មែរ-អង់គ្លេស ប្រាប់ផលវិបាកទម្រាំធ្វើបាន!

  • 2019-06-16 04:54:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រ៉ូបូ​ត​​ថ្មី​​ដំបូង​​បង្អស់​នៅ​​កម្ពុជា​​ឈ្មោះថា​ ​រ៉ូបូ​​ខេម​ ​ព្រះ​កុស​មៈ​​(​Robocam​ ​preah​ ​Kossomak​)​ មក​ពី​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ(Preah Kossomak Polytechnic Institute - PPI) គឺ​ជា​​ប្រភេទ​​រ៉ូបូ​ត​ ​Humanoid​ ​ដែល​​រូបរាង​​ដូច​​មនុស្ស​ ​មាន​​សមត្ថភាព​​ខ្ពស់​​ក្នុង​​ការ​ប្រាស្រ័យ​ ទាក់ទង​​ជាមួយ​​មនុស្ស​​ក្នុង​​ការឆ្លើយឆ្លង​ ​និង​​ធ្វើ​​សកម្មភាព​​ផ្សេង​ៗ​។​

Robocam​ ​ចែក​ចេញ​ជា​ ​៣​ ​ផ្នែក​​ដូចជា​​៖​ ​ក្បាល​ ​ខ្លួន​ ​និង​​ជើង​។​

  • ផ្នែក​ក្បាល​​ របស់​​រ៉ូបូ​ត​​អាច​​ងាក​ ​ឬ​ធ្វើ​ចលនា​​បត់​ ​ឆ្វេង​ស្តាំ​ ​ដូច​មនុស្ស​​ទូទៅ​ ​ចំណែក​​ភ្នែក​អាច​​បើក​ ​បិទ​ ​និង​​មាន​​កាមេរ៉ា​​បង្កប់​​លើ​​ថ្ងាស​​សម្រាប់​​មើល​ ​រីឯ​​មាត់​​អាច​​ធ្វើ​​ការ​និយាយ​ ​ស្របគ្នា​ជាមួយ​​ភាសា​ ​ដែល​ខ្លួន​នឹង​​និយាយ​។ ​ទន្ទឹម​​នឹង​​នេះ​​ផ្នែក​​ក្បាល​ ​ក៏​​មាន​​សក់​ ​និង​​ស្រោប​ ​silicon​ ​លើ​​ក្បាល​ ​មនុស្ស​​យន្ត​​ មានលក្ខណៈ​​ដូច​មុខមាត់​​មនុស្ស​​។

  • ​ផ្នែក​​ខ្លួន​ ​នៅ​​ត្រង់​​កណ្តាល​ទ្រូង​ ​មាន​​អេក្រង់​សម្រាប់​បង្ហាញ​​ពី​​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ​ឬ​ ​សម្រាប់​ ការ​បន្ថែម​កម្មវិធី​​ផ្សេង​ៗ​​។​ ​ផ្នែក​ខ្លួននេះ​ដែរ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ជរ័​ ​ប្រភេទ PLA​ ​ដោយប្រើប្រាស់​ម៉ាស៊ីន​ ​3D​ ​printer​ ​។​

  • ចំណែក​ ​ដៃ​ ​អាច​​ធ្វើ​​ចលនា​ ​ចាប់​​កាន់​ ​និង​​លើក​​ចុះឡើង​ ​ប៉ុន្តែ​​មិន​ទាន់​​បាន​​ល្អ​ ​ដូច ​កាយវិការ​ មនុស្ស​​នៅ​​ឡើយ​ទេ​។​

  • ​រីឯ​​ផ្នែក​ ​ជើង​ ​របស់​​រ៉ូបូ​ត​ ​អាច​​ធ្វើ​​ចលនា​​ដើរ​​បាន​​ផង​ដែរ​។​ ​រ៉ូបូ​ត​​នេះ​ ​ក៏​​មាន​ ​ខោ​ ​ដែរ​ ​តែ​​មិន​មែន​ជា​ ​សាច់​​ក្រណាត់​ ​ធម្មតា​​នោះ​​ទេ​ ​គឺជា​​ខោ​​ដែល​​នឹង​​យក​​មក​បិទ​​លើ​​លោហៈ​ ​ដើម្បី​​បិទបាំង​ គ្រឿង​​ខាង​​ក្នុង​​របស់​​រ៉ូបូ​ត​​។​ ​ផ្នែក​នេះ​បាន​តម្លើង​ដោយ​យក​ម៉ូទ័រ​ស្វាន់​ ​ម៉ូទ័រ​កញ្ចក់ឡាន​មក​ផ្គុំ​តម្លើង​។​

រ៉ូបូ​ត​​ថ្មី​​ដំបូង​​បង្អស់​នៅ​​កម្ពុជា​​ឈ្មោះថា​ ​រ៉ូបូ​​ខេម​ ​ព្រះ​កុស​មៈ​

ចំពោះ​ផល​​លំបាក​វិញ​លោក​ ​សុភ័​ណ​ ​វោហា​ ​បញ្ជាក់​ថា​​ក្រុម​ ​របស់​​លោក​ ​សុទ្ធ​​ជា​​វិស្វករ​ អគ្គិសនី​ ​និង​​អេឡិចត្រូនិក​ ​ចំណែក​​ផ្នែក​​មេ​កា​និក​ ​សមាជិក​​របស់​​លោក​​ទាំងអស់​ ​មិន​​មាន​​ជំនាញ​​ឡើយ​ ​ដូចនេះ​​លោក​ត្រូវ​​ងាក​​មក​​សិក្សា​​ជំនាញ​មេ​កា​និក​​បន្ថែម​ ​រួម​​ទាំង​​ការរចនា​ (​Design​)​ ​រូបរាង​​និង​​គំនិត​ ​ក្នុង​​ការ​ធ្វើឲ្យ​​ចលនា​​របស់​​រ៉ូបូ​ត​​ដំណើរការ​​បាន​​ល្អ​ ​និង​​ចំណាយពេល​ធ្វើ​​តេ​ស្ត​​ជាច្រើន​​លើក​​។​

​ចំណែក​ ​Program​ ​សម្រាប់​​រ៉ូបូ​ត​​នេះ​​ចែក​ចេញ​​ជា​ ​២​ ​ផ្នែក​​រួមមាន​​៖​ ​ផ្នែក​ ​program​ ​របស់​អេឡិចត្រូនិក​​សម្រាប់​​ប្រើ​​លើ​​ការ​បញ្ជា​​ផ្នែក​​ក្បាល​ ​និង​​តួខ្លួន​​ទាំងអស់​។​ ​ចំណែក​​មួយ​​ទៀត​​គឺ ​pragram​ ​ខាង​​ផ្នែក​ ​IT​​។

​សមាជិក​​មួយ​​រូប​​ទៀត​​លោក​ ​ជ្រិន​ ​ជីវ៉ា​ ជា​គ្រូបង្រៀន​​ផ្នែក​ ​Program​ ​Electronic​ ​បាន​ ​បង្ហាញ​​ពី​​ការ​លំបាក​​ទាក់ទង​​នឹង​ ​Program​ ​ថា​​៖​ ​"​យើង​​ប្រើ​​ភាសា​ ​Python​ ​ធ្វើ​​ម៉េច​ឲ្យ​​រ៉ូបូ​ត​​ចេះ​ ​គិត​​ពិចារណា​ ​និង​​ឆ្លើយឆ្លង​​ជាមួយ​មនុស្ស​បាន​​។​ ​មួយ​​ទៀត​​បញ្ហា​​ខាង​​ភាសា​​ខ្មែរ​ ​គឺ​​ពិបាក​ក្នុង​​ការកំណត់​ ​ឲ្យ​រ៉ូបូ​ត​​ទទួល​​បាន​ ​ព័ត៌មាន​​ពី​​មនុស្ស​​ដែល​​និយាយ​​ភាសា​​ខ្មែរ​​បន្តិច​ ​ទាំង​​សំឡេង​ ​និង​​ការឆ្លើយឆ្លង​ ​តែ​បើ​​អង់គ្លេស​ ​អត់​​មាន​​បញ្ហា​​ទេ​​។​ លោកបានបន្ថែមថា យើង​​យក​ ​System​ ​របស់​ ​google​ ​ដែល​​ជា​សំឡេង​​ស្រី​​មក​ប្រើ​ ​តែ​​យើង​​បាន​​កែច្នៃ​​ឲ្យ​​ទៅ​​ជា​​សំឡេង​​ប្រុស​ ​ហើយ​ខ្ញុំ​​បង្កើត​​វា​​ដោយ​​ខ្លួនឯង​​"​​។​

ក្រុម​អ្នកបង្កើត​មនុស្ស​យន្ត Robocam

​រ៉ូបូ​ត​​ឈ្មោះ​ ​Robocam​ ​នេះ​​មាន​​អាយុ​ ​១​ ​ឆ្នាំ​​ទម្ងន់​ ​៤៥​ ​គីឡូក្រាម​កម្ពស់​ ​១.៥៨​ ​សង់ទីម៉ែត្រ​ និង​​ត្រូវ​​បានផលិត​​ឡើង​​ដោយ​សមាជិក​ចំនួន​ ​១៤​ ​នាក់​​ដោយ​​ប្រើ​រយៈពេល​ប្រមាណ​​ជាង​ ​១​ ​ឆ្នាំ​ ៕

មកទស្សនាវីដេអូ៖

មកទស្សនាសកម្មភាពកំពុងតម្លើង និងកំពុងតាំងពិពិរណ៍៖

រូបភាព៖ ផ្តល់ឲ្យដោយលោក ​សុភ័​ណ​ ​វោហា​់

អត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;