ក្រសួងទេសចរណ៍ ចេញផែនការ ៤ ដើម្បី​ទាញ​ភ្ញៀវ​ទេសចរ​នៅ​ខេត្ត​សៀមរាប​ឡើងវិញ

  • 2019-09-17 02:41:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយមានការធ្លាក់ចុះភ្ញៀវទេសចរនៅគោលដៅសៀមរាប-អង្គរ គណៈកម្មការ​អន្តរ​ក្រសួង​បាន​ប្រ​កាស​ដាក់ចេញផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍ចំនួន៤ ជាចម្បង ដើម្បី​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា​ពាក់ព័ន្ធនានា ដើម្បីស្រោចស្រង់កំណើនភ្ញៀវទេសចរឡើងវិញ ខណៈ​តំបន់​ដែល​មាន​សក្ដានុពលសំខាន់ៗចំនួន៤ ក៏ត្រូវបានកំណត់ថាត្រូវតែអភិវឌ្ឍន៍ទៅគោលដៅ ទេសចរណ៍​ទាក់​ទាញ​ជា​ចាំបាច់ផងដែរ។ កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង កាល​បី​​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅ​សណ្ឋាគារ​សុខា​ល័យ ខេត្តសៀមរាប។

រូពភាព៖ ក្រសួងទេសចរណ៍

ការ​ប្រកាសដាក់ចេញផែនការយុទ្ធសាស្ត្រជាចាំបាច់នេះ ត្រូវបានធ្វើឡើង​ដោយ លោក ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួងទេសចរណ៍ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​មួយចំនួន ដែលជាសមាជិកនៃគណៈកម្មការអន្តរក្រសួងជាច្រើននាក់ទៀតកិច្ចប្រជុំលើកទី៣ របស់​គណៈ​កម្មការអន្តរក្រសួងដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍នៅខេត្តសៀមរាប។

ក្នុង​កិច្ច​ប្រជុំ​នេះ​បានប្រកាសដាក់ចេញគម្រោងផែនការមេ សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​សៀមរាប និងផែនការសកម្មភាពការងារអនុវត្តចំពោះមុខ រយៈពេលខ្លី ឆ្នាំ២០១៩-២០២០ ក្រោម​ទិស​ស្លោក «ប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស»។

ផែន​ការ​យុទ្ធសាស្ត្រទាំង ៤រួមមាន៖

១. ពិពិធកម្មផលិតផលទេសចរណ៍ថ្មី និងការពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរ។

២. បង្កើតភាពប្រកួតប្រជែង។

៣. បង្កើតការតភ្ជាប់។

៤. និង បង្កើតអត្តសញ្ញាណថ្មីនៃតំបន់សៀមរាប។

ជាមួយគ្នានោះ គណៈកម្មការអន្តរក្រសួងបានកំណត់យកតំបន់បឹងទន្លេសាប ភ្នំគូលែន ទី​ក្រុង​សៀម​រាប និង​តំបន់ជុំវិញ ជា​តំបន់​ដែល​ត្រូវ​អភិវឌ្ឍន៍​ទៅ​ជាគោល​ដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​ថ្មី ក្រៅ​ពី​ប្រាសាទអង្គរ៕

អត្ថបទ៖ ម៉េងងី

;