​Silva ​ក្លាយ​ជា​កីឡាករ​ព័រទុយហ្គាល់​ទី ៣ ​រក​បាន Hat-trick ​នៅ​អង់គ្លេស

  • 2019-09-22 02:48:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Bernardo Silva កីឡាករ​ខ្សែ​បម្រើ​ក្លឹប Manchester City ​អាច​រក​បាន ៣ ​គ្រាប់​ក្នុង​ជំនួប​ជាមួយ Watford ​ដែល​ទើប​នឹង​រំលង​ទៅ​កាលពីយប់មិញ​ ​ដោយ​ក្រុម​មេឃ​ខៀវ​លត់​ដល់​ទៅ ៨-០ ឯណោះ។

Bernardo Silva(ព័រទុយហ្គាល់) និង David Silva(អេស្ប៉ាញ)
​ក្នុង​នោះ​ដែរ Silva បាន​ក្លាយ​ជា​កីឡាករ​ព័រទុយហ្គាល់​ទី ៣ ​ដែល​អាច​រក​បាន Hat-trick បែប​នេះ​នៅ​ក្នុង​ក្របខណ្ឌ​លីគ​កំពូល Premier League ហើយ​ក៏​ជាគ្រាប់បាល់​ Hat-trick លើក​ដំបូង​ក្នុង​អាជីព​របស់​គេ​ផង​ដែរ។

​ចំណែក​អ្នក​ទី​ ២ ​គឺ​ខ្សែ​ប្រយុទ្ធ​ Diogo Jota ​របស់​ក្រុម​ Wolverhampton ពេល​លេង​ទល់​នឹង Leicester City​ ឈ្នះ(៤-៣) ​រីឯ​អ្នក​ដំបូង​គេ​គឺ​ ​Cristiano Ronaldo​​​ កាល​លេង​ឲ្យ Manchester United ​ទល់​នឹង​ Newcastle United ឈ្នះ (៦-០)៕

Diogo Jota
Cristiano Ronaldo

​សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

​​

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;