ចេះស្នៀតទាំង ១០នេះ ប្រើទូរសព្ទពេញមួយថ្ងៃមិនភ័យរឿងអស់ថ្ម
- 2019-10-24 08:01:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេះស្នៀតទាំង ១០នេះ ប្រើទូរសព្ទពេញមួយថ្ងៃមិនភ័យរឿងអស់ថ្ម
ចន្លោះមិនឃើញ
បច្ចុប្បន្ន មិនទាន់មានស្មាតហ្វូនណាអាចប្រើដល់ ២៤ម៉ោង ដោយមិនសាកថ្មនោះទេ។ ក្រុមហ៊ុនផលិតទូរសព្ទ ប្រព័ន្ធប្រតិបត្តិការ និង Processor កំពុងស្វះស្វែងរកវិធីល្អប្រសើរបង្កើនប្រសិទ្ធភាពប្រើប្រាស់ថាមពលថ្ម។
Qualcomm chips ជំនាន់ចុងក្រោយប្រើប្រាស់ថាមពលបានល្អប្រសើរ ខណៈ Android Pie ចេញជាផ្លូវការថ្មីៗនេះ មានមុខងារ Adaptive Battery mode ដែលអាចបន្ថយកម្រិតថាមពលប្រើប្រាស់ដោយកម្មវិធីកម្រប្រើ។ យ៉ាងណាមិញ ស្មាតហ្វូននៅតែប្រើថាមពលថ្មច្រើន ដោយសារមានអេក្រង់ធំ ភ្លឺ, Wi-Fi, Bluetooth, GPS ឬ 4G។
ខាងក្រោមនេះ ជាគន្លឹះ ១០ ដែលអាចជួយឲ្យស្មាតហ្វូនប្រើថាមពលតិចជាងមុនបាន៖
១. បន្ថយពន្លឺ៖ ស្មាតហ្វូនអេក្រង់ធំៗ បង្ហាញពណ៌ចម្រុះ មានតម្រូវការថាមពលថ្មប្រើប្រាស់ច្រើន។ ទូរសព្ទភាគច្រើនមានមុខងារ Auto-brightness ដែលកែប្រែពន្លឺរបស់អេក្រង់ស្វ័យប្រវត្តិទៅតាមកម្រិតពន្លឺជុំវិញ។ Mode នេះប្រើថាមពលថ្មតិចជាងការបើកពន្លឺពេញៗ ហើយកាន់តែល្អប្រសើរ ពេលអ្នកបន្ថយពន្លឺខ្លួនឯងទាបបំផុតតាមដែលអាចទៅរួច។
២. បិទអេក្រង់ពេលឈប់ប្រើក្នុងរយៈពេលខ្លី៖ នៅត្រង់ Display settings របស់ទូរសព្ទ អាចឃើញមានជម្រើស Screen Timeout ឬ Sleep។ Setting នេះគ្រប់គ្រងលើរយៈពេលអេក្រង់របស់ទូរសព្ទបិទ ពេលលែងមានសកម្មភាពលើ Device។ បើអេក្រង់អ្នកកំណត់បិទ ២នាទី គួរគិតគូរបន្ថយត្រឹម ៣០ វិនាទី ឬតិចជាងនេះ។
៣. បិទ Bluetooth៖ ពេលបើក Bluetooth មុខងារនេះនឹងបន្តរង់ចាំរលកសញ្ញាពី Device នានាបានបើក។ ដូចនេះ ពេលស្ថិតក្នុងរថយន្ត ឬមិនត្រូវការភ្ជាប់ Device ដទៃទៀត គួរតែបិទ Bluetooth។ នេះអាចបន្ថែមកម្រិតថាមពលថ្មអាចប្រើបានច្រើនជាង មួយម៉ោងដែរ។
៤. បិទ Wi-Fi៖ Wi-Fi របស់ទូរសព្ទក៏ស៊ីថាមពលថ្មច្រើនដែរ អាចប្រើតាមតម្រូវការពេលនៅផ្ទះ ចៀសជាង 3G ឬ 4G សម្រាប់ការប្រើអ៊ីនធឺណិត តែពេលចេញក្រៅដូចជាមិនមានហេតុផលគួរបើក Wi-Fi នោះឡើយ។ ពេលចេញក្រៅ ឬប្រើទិន្នន័យ 3G និង 4G គួរបិទ Wi-Fi។ លើកលែងតែពេលប្រើ Location Services ដោយសារ Wi-Fi អាចជួយសម្រួល GPS ប្រើថាមពលតិចបាន។
៥. Location Services៖ ចំណុចប្រើថាមពលថ្មច្រើនមួយទៀតគឺកម្មវិធីប្រើ GPS, Wi-Fi និងទិន្នន័យទូរសព្ទ (Mobile Data) សម្រាប់ត្រួតពិនិត្យមើលទីតាំងរបស់អ្នក។ អាចបិទការចូលប្រើ Location services របស់កម្មវិធី ឬកំណត់កម្រិត (ក្នុង Android) នូវចំនួនថាមពលថ្មគួរតែប្រើប្រាស់។ ក្នុង Settings > Location អាចជ្រើសរើស High accuracy ពេលត្រូវការ ឬ Battery saving ពេលមិនត្រូវការប្រើ។
អនុញ្ញាតឲ្យកម្មវិធីចូលប្រើ Location, Camera ឬ SD Card អាចផ្ដល់ភាពងាយស្រួល តែភាគច្រើនដូចជាមិនចាំបាច់នោះទេ។ ផ្ដល់ Permission ច្រើនពេកដល់កម្មវិធីដែលកម្រប្រើ អាចចំណាយថាមពលថ្មដោយមិនមានអត្ថប្រយោជន៍។
៦. កុំទុកឲ្យកម្មវិធីដំណើរការក្នុង៖ Background Multitasking ផ្ដល់លទ្ធភាពអាចដំណើរការកម្មវិធីច្រើនជាងមួយ ក្នុងពេលតែមួយ ជាមុខងារនិយមប្រើលើស្មាតហ្វូន។ នេះអាចចំណាយថាមពលថ្មច្រើន ដោយសាររាល់កម្មវិធីដែលអ្នកដំណើរការ ចែករំលែក Processor Cycle ទូរសព្ទ។ ការបិទកម្មវិធី លែងបន្តប្រើ អាចកាត់បន្ថយការងាររបស់ CPU និងការប្រើថាមពលថ្ម។
លើ Android អាចចុចប៊ូតុង Multi-tasking ភាគច្រើននៅខាងស្ដាំក្រោមអេក្រង់ ហើយអាចអូសបិទកម្មវិធី (បើឃើញមាន)។
លើ iOS ចុចប៊ូតុង Home ពីរដង នឹងឃើញផ្ទាំង Multitasking រួចអូសផ្ទាំងកម្មវិធីឡើងលើផុត (បើមាន) ដើម្បីបិទ។
ទាំង iOS និង Android មានមុខងារត្រួតពិនិត្យថ្ម អាចមើលកម្រិតថាមពលថ្មនៃកម្មវិធីនីមួយៗកំពុងប្រើប្រាស់ ងាយស្រួលកំណត់មួយណាប្រើច្រើនជាងគេ ដោយអាចលុបចោល ឬបិទចោលទាំងស្រុង ពេលមិនប្រើ។
៧. កុំប្រើ Vibrate៖ ការប្រើ Vibrate ប្រើថាមពលថ្មច្រើនជាង សំឡេងរោទ៍ ដោយសារ Vibrate បង្វិលម៉ូទ័រក្នុងទម្ងន់មួយ ដើម្បីធ្វើឲ្យទូរសព្ទញ័រ ដំណើរការនេះចំណាយថាមពលច្រើន។
បើមិនចង់រំខានអ្នកនៅជិតៗ អាចបិទរាល់ Notifications ហើយដាក់អេក្រង់ផ្ងារ ឬបន្តបើក ដូចនេះអ្នកអាចឃើញ ពេលមានការហៅចូល។ នេះអាចជួយបង្កើនកម្រិតប្រើប្រាស់ថាមពលថ្មបាន។
៨. បិទ Notifications៖ ដែលមិនចាំបាច់ កម្មវិធីភាគច្រើន មានព័ត៌មាន ឬសារថ្មីៗ ហើយពេលមានអ្វីថ្មី (Notifications) ពន្លឺអេក្រង់នឹងបំភ្លឺ បង្ហាញសារ ធ្វើឲ្យ LED បិទបើកៗ។ នេះក៏ចំណាយថាមពលថ្មដែរ។
អ្នកប្រហែលមិនចង់បិទ Notifications ចំពោះសារ ឬការហៅចូលថ្មីៗនោះឡើយ តែការបិទ Notifications មិនចាំបាច់ អាចចូលរួមចំណែកជួយសន្សំសំចៃថាមពលថ្មបាន។
៩. បិទ Push Email៖ ទុកឲ្យទូរសព្ទបន្តពិនិត្យមើល ក្រែងមាន Email ថ្មីៗ ដូចជាមិនសូវចាំបាច់នោះទេ។ ជំនួសឲ្យ Email បន្តរុញមកទូរសព្ទគ្រប់ពេល អាចផ្លាស់ប្ដូរ Setting ទាញយក Mail រាល់ពេលប្រហែល ១៥ ឬ ៣០ នាទី។
១០. បើកដំណើរការមុខងារសន្សំថាមពលថ្ម៖ បើកដំណើរការមុខងារ Battery-saving mode អាចគ្រប់គ្រងការប្រើប្រាស់ថាមពលថ្មរបស់ទូរសព្ទ ដូចជាការពារកម្មវិធីអាប់ដេតក្នុង Background, បន្ថយពន្លឺអេក្រង់, បន្ថយរយៈពេលបិទអេក្រង់ពេលមិនប្រើ, បិទ On-screen animation និងបិទ Vibration។
ធម្មតា Mode នេះនឹងបើក ពេលកម្រិតថ្មធ្លាក់ចុះត្រឹម ២០% តែអ្នកអាចកំណត់ត្រឹម ៣០% បាន។ នេះចូលរួមចំណែកសន្សំសំចៃថាមពលបាន៕
ចុចអាន៖