រក​ឃើញ​ក្រុម​គ្រួសារ​កន្លាត​នៅ​ក្នុង​រន្ធ​ត្រចៀក​បុរស​ម្នាក់ (វីដេអូ)

  • 2019-11-08 04:43:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ពេល​ថ្មីៗ​នេះ មាន​រឿង​ភ្ញាក់​ផ្អើល​មួយ​នៅ​ក្នុង​ប្រទេស​ចិន ដោយ​នៅ​ក្នុង​រន្ធ​ត្រចៀក​បុរស​ម្នាក់​ត្រូវ​គ្រូពេទ្យ​រក​ឃើញ​សុទ្ធ​តែ​សត្វ​កន្លាត​មិន​តិច​ជាង​១០​ក្បាល​នោះ​ឡើយ។ វា​ជា​ការ​​ពើប​ប្រទះ​មួយ​ដ៏​ចម្លែក​នៅ​ក្នុង​មន្ទីរ​ពេទ្យ Sanhe ស្ថិត​នៅ​​​ទីក្រុង Huiyang ភាគ​ខាង​ត្បូង​ប្រទេស​ចិន។

កន្លាត​ដែល​រក​ឃើញ​នៅ​ក្នុង​ត្រចៀក​លោក Lv
អ្នក​ជម្ងឺ​មាន​ឈ្មោះ​ថា​លោក Lv អាយុ​២៤​ឆ្នាំ។ លោក​បាន​និយាយ​ថា លោក​មាន​អាការៈ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​​នៅ​ក្នុង​ត្រចៀក​ខាង​ស្ដាំ ខណៈ​ពេល​កំពុង​សម្រាក​យប់​ឡើង។ ដូច្នេះ​ហើយ​លោក​ក៏​បាន​​ឲ្យ​ក្រុម​គ្រួសារ​ឆ្លុះ​ពិល​ពិនិត្យ​មើល​រន្ធ​ត្រចៀក។ ដោយ​សង្ស័យ​ថា​មាន​សត្វ​កន្លាត​ដ៏​ធំមួយ​ក្បាល​នៅ​ក្នុង​នោះ ក្រុម​គ្រួសារ​លោក Lv បាន​នាំ​លោក​ទៅ​មន្ទីរ​ពេទ្យ។

គ្រូ​ពេទ្យ​ជំនាញ​​ផ្នែក​ច្រមុះ ត្រចៀក និង​បំពង់​ក លោក Zhong Yijin បាន​ប​ញ្ជាក់​ថា លោក​​បាន​រក​ឃើញ​សត្វ​កន្លាត​មេ​១​ក្បាល និង​កូន​កន្លាត​តូចៗ​​ដែល​ទើប​កើត​ជាង​១០​ក្បាល​នៅ​ក្នុង​ត្រចៀក​របស់​លោក Lv។ លោក​គ្រូ​ពេទ្យ​បន្ត​ថា លោក​បាន​ឆ្កឹះ​កន្លាត​ចេញ​ម្ដង​១​ក្បាលៗ​​ដោយ​ប្រើ​ដង្កៀប។ លោក Lv មិន​មាន​​របួស​អ្វី​ជា​ធ្ងន់ធ្ងរ​ឡើយ ដោយ​លោក​អាច​ចាកចេញ​ពី​ពេទ្យ​​នៅ​ថ្ងៃ​ដដែល៕

កូន​កន្លាត​ដែល​រក​ឃើញ​នៅ​ក្នុង​ត្រចៀក​លោក Lv

ប្រភព៖ Mirror ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;