អាជ្ញាធរ​ជាតិអប្សរា ចេញ​សេចក្តីជូនដំណឹងមួយ ក្រោយមានការព្រលែងសត្វក្រពើ​ចូល​កសិន្ធុ​ប្រាសាទ

  • 2019-11-14 04:30:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​ជាតិ​អប្សរា បាន​ចេញសេចក្តី​ជូនដំណឹង​មួយ​ដោយ​ប្រកាស​ហាមឃាត់​ការយកសត្វ​គ្រប់​ប្រភេទ​ទៅ​ព្រលែង​ចូលក្នុងកសិន្ធុ​ប្រាសាទ​នានា​នៃ​តំបន់​រមណីយដ្ឋាន​អង្គរ បេតិកភណ្ឌ​ពិភពលោក។ ការ​ហាមឃាត់​នេះ ក្រោយមាន​ករណី​ព្រលែង​កូនក្រពើមួយ​ចូលកសិន្ធប្រាសាទអង្គរវត្ត កាលពី​សប្តាហ៍មុន ប៉ុន្តែត្រូវបាន​រកឃើញ។

រូបថត៖ អាជ្ញាធរជាតិអប្សរា
ក្នុង​សេចក្តីជូនដំណឹង​ដែល​ចុះកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​ ឱ្យដឹងថា ក្នុង​ន័យ​សាសនា កសិន្ធុ​ទឹក​ប្រាសាទ​ត្រូវបាន​កសាងឡើង​ប្រដូច​ជាមហាសមុទ្រ​ព័ទ្ធ​ជុំវិញ​ភ្នំ​ព្រះសុមេរុ ដែល​មាន​ប្រាសាទនានា​នៅកណ្តាល​ជាតំណាង។ ម្យ៉ាងវិញទៀត កសិន្ធុប្រាសាទ​ដែលបាន​ស្តាររួច ត្រូវបាន​បញ្ចូលទឹក​ជាប្រចាំ​ដើម្បី​រក្សាទឹក​ទុក​ក្នុងរដូវប្រាំង ក្នុងគោលបំណង​ទ្រទ្រង់​រចនាសម្ព័ន្ធ​ប្រាសាទ​ទាំងមូល​ឱ្យបានរឹងមាំ។

ទន្ទឹមគ្នានេះ​ដែរ ប្រាសាទ​ក៏ជាកន្លែង​ដែល​ភ្ញៀវ​ទេសចរជាតិ និង​អន្តរជាតិ ផ្តិតយក​រូបភាព​អនុស្សាវរីយ៍ ហើយ​ក្រុមការងារ​បរិស្ថាន​របស់​អាជ្ញាធរជាតិអប្សរា តែងតែ​មកបំពេញ​ការងារ​សម្អាត​វារីជាតិ​ជាប្រចាំ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;