បច្ចេកវិទ្យាដែលគេចាប់អារម្មណ៍ខ្លាំងបំផុត នៅកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ
- 2019-11-26 08:12:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បច្ចេកវិទ្យាដែលគេចាប់អារម្មណ៍ខ្លាំងបំផុត នៅកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ
ចន្លោះមិនឃើញ
ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ នៅក្រុងប៊ូសាន កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ សារព័ត៌មានច្រើនបំផុតបានចាប់អារម្មណ៍លើរថយន្តសន្តិសុខស្វ័យប្រវត្តិមួយឈ្មោះ HR-Sherpa។
នៅលើរថយន្តនេះ មានបំពាក់ដោយកាមេរ៉ាស្ទើរគ្រប់ជ្រុង ដើម្បីថតប្រមូលរូបភាព ៣៦០ដឺក្រេ ពីស្ថានភាព ឬសកម្មភាពនានា នៅជុំវិញទីកន្លែងប្រជុំ BEXCO ហើយរូបដែលថតបាន ក៏ត្រូវបញ្ជូនដោយស្វ័យប្រវត្តិទៅកាន់បន្ទប់ស្ថានការណ៍មួយភ្លាមៗផងដែរ។
ក្រៅពីរថយន្តខាងលើ គេក៏បានដាក់មនុស្សយន្តសម្រាប់ទទួលភ្ញៀវ និងមើលការខុសត្រូវបញ្ហាសន្តិសុខផងដែរ ដែលមានឈ្មោះថា Paro។ មនុស្សយន្តនេះ អាចផ្តល់នូវការណែនាំជាភាសាបរទេស ហើយអាចផ្តល់ដំណឹងបន្ទាន់ក្នុងករណីមានហេតុការណ៍ណាមួយកើតឡើង។
ចំណែកឧបករណ៍ដទៃទៀត ដូចជាដ្រូនក៏ត្រូវបានដាក់ប្រើប្រាស់សម្រាប់ឃ្លាំមើលតាមដងផ្លូវដែលមេដឹកនាំអាស៊ានធ្វើដំណើរ និងការស្រាវជ្រាវនានាតាមតំបន់ព្រៃ និងឆ្នេរសមុទ្រ។ វាក៏មានភារកិច្ចស្វែងរកអ្នកបាញ់ស៊ីប ដែលប៉ុនប៉ងធ្វើសកម្មភាព ក្នុងអំឡុងកិច្ចប្រជុំនេះផងដែរ៕