ក្រុមហ៊ុន​ជប៉ុន នឹង​ផលិត​ឧបករណ៍​ហ្គេម​ PSP Game និង Nintendo នៅកម្ពុជា នាំចេញ​ទៅកាន់​ពិភពលោក

  • 2019-12-13 01:58:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន មីនីបៀ នៃ​ប្រទេសជប៉ុន ដែលបាន​នឹងកំពុងវិនិយោគជាមួយទំនុកចិត្តខ្ពស់លើទឹកប្រាក់ប្រមាណជាង ៤០០ លានដុល្លារអាមេរិក នៅកម្ពុជា ដែលបានផ្តល់ការងារដល់កូនក្មួយកម្មករជាង ៧ពាន់នាក់ ហើយចំនួននេះនឹងកើនរហូតដល់២ម៉ឺននាក់ក្នុងពេលឆាប់ៗខាងមុខ នៅពេលដែលក្រុមហ៊ុនចាប់ផ្តើមផលិតឧបករណ៍ហ្គេមកំសាន្ត PSP Game និង Nintendo Game នៅកម្ពុជាដើម្បីចែកចាយទៅកាន់ពិភពលោក។

ការបង្ហាញ​គម្រោងវិនិយោគខាងលើនេះ ​ធ្វើឡើង​ក្នុងជំនួប​រវាងលោក យូស៊ីហ៊ីដសា កៃណូម៉ា (Yoshihisa Kainuma) ប្រធាន​ក្រុមហ៊ុន​មីនីបៀ និង​សម្តេច ហ៊ុន សែន កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ​២០១៩ នៅវិមាន​សន្តិភាព។

រាល់នូវផលិតផល ដែលបានផលិតនៅប្រទេសខ្មែរ គឺមានគុណភាពកម្រិតអន្តរជាតិ ដែលមានស្លាកយីហោដាក់ថា “ផលិតនៅកម្ពុជា (Made in Cambodia)” ដែលកំពុងទាក់ទាញក្រុមហ៊ុនធំៗជាច្រើនក្នុងការមកវិនិយោគនៅក្នុងប្រទេសកម្ពុជា៕

អត្ថបទ និងរូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

អត្ថបទថ្មី
;