វិធីសាស្ត្រ​លុបផ្ទាំង​ពាណិជ្ជកម្ម (POPUP Ads) ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Android

  • 2020-01-02 02:40:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយកដ្ឋាន​ព័ត៌មានវិទ្យា​បាន​សង្កេតឃើញ​ថា អ្នក​ប្រើប្រាស់​ទូរសព្ទវៃឆ្លាតលើប្រព័ន្ធប្រតិបត្តិការ Android មួយចំនួនធំ កំពុងជួបនូវបញ្ហាលេចឡើងនូវផ្ទាំងផ្សាយពាណិជ្ជកម្ម (Popup Ads) ដែលបានរំខានយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់ទាំងនោះ។

នាយកដ្ឋានព័ត៌មានវិទ្យាបន្តថា ផ្ទាំងផ្សាយពាណិជ្ជកម្មមួយចំនួន លេចឡើងនៅពេលអ្នកកំពុងបើកដំណើរការកម្មវិធីផ្ទាល់ ឧទាហរណ៍កម្មវិធីលេងហ្គេម ប៉ុន្តែផ្ទាំងផ្សាយពាណិជ្ជកម្មមួយចំនួនផ្សេងទៀតលេចឡើងដោយពុំមានប្រភពច្បាស់លាស់។ ដើម្បីបញ្ចប់ការរំខានទាំងនេះ លោកអ្នកអាចអនុវត្តវិធីសាស្ត្រចំនួន០៣ ដូចខាងក្រោម៖

  • វិធីសាស្ត្រទី១៖ ក្នុងករណីអ្នកកំពុងលេងហ្គេមស្រាប់តែលេចឡើងនូវផ្ទាំងពាណិជ្ជកម្ម អ្នកអាចធ្វើការជ្រើសរើសយក "Airplane mode" នៅពេលកំពុងដំណើរការកម្មវិធីនោះ ដើម្បីផ្អាកផ្ទាំងពាណិជ្ជកម្មបណ្តោះអាសន្ន។ អ្នកអាចបិទ "Airplan Mode" បន្ទាប់ពីឈប់ប្រើប្រាស់កម្មវិធីដូចបានរៀបរាប់ខាងលើ។

  • វិធីសាស្ត្រទី២៖ ប្រសិនបើអ្នកពុំអាចស្វែងរកប្រភពនៃផ្ទាំងពាណិជ្ជកម្ម (Popup Ads) អ្នកអាច៖- រង់ចាំនៅពេលដែលផ្ទាំងផ្សាយពាណិជ្ជកម្មលេចឡើង - ជ្រើសរើសប៊ូតុង "Multitask Button" ពិនិត្យមើលឈ្មោះកម្មវិធីដែលកំពុងបង្ហាញផ្ទាំងពាណិជ្ជកម្ម លើគេ - សូមចូលទៅកាន់ Settings -> Applications -> Application Manager - ស្វែងរកឈ្មោះកម្មវិធីខាងលើ និងធ្វើការលុបចោល (Uninstall) - ប្រសិនអ្នកពុំឃើញមានប៊ូតុង Uninstall សូមចុចលើប៊ូតុង "Foce stop" -> "unistall updates" -> disable ។

  • វិធីសាស្ត្រទី៣៖ ប្រសិនបើអ្នកពុំអាចស្វែងរកប្រភពនៃផ្ទាំងពាណិជ្ជកម្ម (Popup Ads) អ្នកអាច៖ - រង់ចាំនៅពេលដែលផ្ទាំងផ្សាយពាណិជ្ជកម្មលេចឡើង - ចូលទៅកាន់កម្មវិធី "Playstore" -> Menu -> "My apps & games" -> Installed - ត្រង់ពាក្យ Alphabetical -> "Last Used" - ជ្រើសរើសកម្មវធីដែលអ្នកសង្ស័យ (ដំណើរការលើគេ) -> ចុចលើកម្មវិធី -> Unistall៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;