ប្រភេទឈ្មោះអ្វីខ្លះ ដែលមិនអនុញ្ញាតឱ្យជ្រើសរើស​ដាក់លើផ្លាកលេខពិសេសផ្ទាល់ខ្លួន?

  • 2020-01-11 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម​ប្រកាស​អន្តរ​ក្រសួង ស្តីពី​ ការលក់​លេខចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួនសម្រាប់​រថយន្ត ត្រង់ប្រកាស២ មាន​ខ្លឹមសារថា៖

លេខចុះ​បញ្ជី​ពិសេស​ផ្ទាល់ខ្លួន​ សំដៅ​លើ​ប្រភេទ​លេខចុះបញ្ជី​ដែល​ផ្នែក​ខាងលើសរសេរ​អក្សរខ្មែរ «កម្ពុជា» ផ្នែក​កណ្តាល​ជាលេខ​ចុះបញ្ជី​មានលេខ ឬ/និង​អក្សរ​ឡាតាំង​មិនលើសពី ៨ខ្ទង់ និង​ផ្នែក​ខាងក្រោម​សរសេរ​អក្សរឡាតាំង «CAMBODIA» នៅពីក្រោម​បន្ទាត់​ផ្តេក។ អតិថិជន​អាច​ធ្វើការ​ជ្រើសរើស​លេខចុះ​បញ្ជី​ពិសេស​ផ្ទាល់ខ្លួន តាមរយៈ​បង្គុំលេខ ឬ/និង​អក្សរ​ឡាតាំងមិនលើសពី ៨ខ្ទង់ ឬអាច៖

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
- ដាក់​សញ្ញាចុច (.)បាន​ចំនួនមួយ ឬពីរដងតែមិន​ជាប់គ្នា នៅចន្លោះលេខ ឬអក្សរ។ លេខ ឬអក្សរ​ដូចគ្នា​ជាប់ៗ ត្រូវ​បាន​អនុញ្ញាតឱ្យ​ប្រើត្រឹមតែ ៥ខ្ទង់។ ឧទាហរណ៍៖ I.LOVE.U, 88888.8, AAAAABAA។
  • មិន​អនុញ្ញាត​ជ្រើសយកលេខ​ចុះបញ្ជីទាក់ទង​នឹងឈ្មោះ​ទីកន្លែង​ប្រវត្តិសាស្រ្ត ឈ្មោះ​ប្រាសាទ ឈ្មោះរាជធានី ខេត្ត ឈ្មោះ​ក្រសួង ស្ថាប័ន គណបក្ស​នយោបាយ។

  • ឈ្មោះ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ជនល្បីឈ្មោះ និង​លេខចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​មួយចំនួនទៀត ត្រូវ​មាន​ការ​សម្រេច​ពី​គណៈកម្មការ​អន្តរ​ក្រសួង គ្រប់គ្រង​ការលក់​លេខ​ចុះ​បញ្ជី​រថយន្ត។

  • មិន​អនុញ្ញាតឡើយ​ចំពោះ​ប្រភេទ​លេខ​ចុះ​បញ្ជី​ពិសេស​ផ្ទាល់ខ្លួន​ដែលមាន​អត្ថន័យ ឬសូរស័ព្ទ​ដែល​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ មានជាអាទិ៍ ការ​ជេរប្រមាថ ការរើសអើង ការ​បៀតបៀនផ្លូវភេទ ឬប៉ះពាល់​ដល់សីលធម៌ សុជីវធម៌​ក្នុងសង្គម៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;