មីយ៉ាន់ម៉ា៖ នារី​ម្នាក់ធ្វើតេស្ត​រក​កូវីដ១៩ រួចហើយ តែបែរ​ជាស្លាប់​ក្នុងពេល​រង់ចាំលទ្ធផល

  • 2020-03-18 02:09:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នារីម្នាក់​អាយុ២២ឆ្នាំ បានស្លាប់​ក្នុងពេល​កំពុងរង់ចាំ​លទ្ធផល​ពីការ​ធ្វើតេស្ត​រក​ជំងឺ​កូវីដ១៩ ក្នុង​តំបន់ Mandalay ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១៧ ខែ​មីនា ឆ្នាំ​២០២០។ លទ្ធផលនៃការធ្វើតេស្តនេះ នឹងចេញនៅថ្ងៃទី១៨មីនា។

ប្រជាជនមីយ៉ាន់ម៉ា ពាក់ម៉ាស់ក្នុងពេលដើរតាមផ្លូវ
យ៉ាងណា​មិញ អាជ្ញាធរ​លើកឡើងថា នារីខាងលើ​មិនមានប្រវត្តិ​ធ្វើដំណើរទៅក្រៅប្រទេស ឬបានទាក់ទងជាមួយអ្នកផ្ទុកកូវីដ១៩ឡើយ។

ជាមួយគ្នានោះ អាជ្ញាធរសុខាភិបាលមីយ៉ាន់ម៉ា ក៏បានធ្វើតេស្តកូវីដ១៩ លើមនុស្ស៦ផ្សេងទៀតដែរ ហើយ​លទ្ធផលក៏ចេញហើយដែរ ប៉ុន្តែអវិជ្ជមានទាំងអស់។

បើតាម​លោកវេជ្ជបណ្ឌិត Maung Maung Oo បម្រើការនៅមន្ទីរពេទ្យ​ក្នុងតំបន់ Mandalay បាន​និយាយថា រោគសញ្ញារបស់​នារី​ខាងលើ គឺខុសប្លែកពីអ្នកផ្ទុកកូវីដ១៩។

រដ្ឋាភិបាល​មីយ៉ាន់ម៉ា បាន​អះអាងថា ប្រទេស​ខ្លួនពុំទាន់​មានករណីឆ្លងកូវីដ១៩ នៅឡើយទេ មកដល់ពេលនេះ។ យ៉ាងណាក៏ដោយ មានពាក្យចចាមអារ៉ាម បាន​អះអាងថា ក្នុងប្រទេសនេះគឺពិត​ជា​មានឆ្លង​ជំងឺកូវីដ១៩៕

ប្រភព៖ Myanmar Times ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;