ទោះ​អត់ទាន់មានកូវីដ១៩ ក៏ដោយ តែ​មីយ៉ាន់ម៉ាដឹងច្បាស់ថា មេរោគ​នេះ​កើតឡើង​ជាមិនខាន

  • 2020-03-23 01:39:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រហូតមកដល់ពេលនេះ មីយ៉ាន់ម៉ា និង​ឡាវ ពុំទាន់មានករណីជំងឺកូវីដ១៩ កើតឡើងនៅឡើយទេ បើទោះបីជាប្រទេស២នេះ នៅជាប់ប្រទេសចិន ដែលជាចំណុចផ្ទុះ​ជំងឺក៏ដោយ។

យ៉ាងណាមិញ​លោក Khin Khin Gyi អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​មីយ៉ាន់ម៉ា បាន​លើកឡើងថា ទោះបីជាមីយ៉ាន់ម៉ា ពុំទាន់មានករណីឆ្លងក៏ដោយ ប៉ុន្តែលោកដឹងច្បាស់ថា វាប្រាកដជាកើតឡើង​ក្នុងប្រទេស​របស់លោក​នាពេលណាមួយមិនខាន។

លោកបន្តថា អាជ្ញាធរមីយ៉ាន់ម៉ាបាន​ត្រួតពិនិត្យ​មើលមនុស្សទាំងអស់​ដែលមកដល់ តាមព្រលានយន្តហោះ និង​ច្រកព្រំដែននានា ដែលមិនទាន់បានរកឃើញមានអ្នកផ្ទុកកូវីដ១៩នៅឡើយ ប៉ុន្តែមីយ៉ាន់ម៉ា​បាន​ត្រៀមខ្លួន​រួចរាល់ហើយ បើវាពិតជាកើតមាន។

នៅក្នុងប្រទេសឡាវវិញ លោកស្រី Reiko Tsuyuoka អ្នកដឹកនាំ​កម្មវិធីសង្គ្រោះបន្ទាន់​នៃអង្គការសុខភាព​ពិភពលោក បាន​និយាយថា ប្រសិនបើកូវីដ១៩ មកដល់​ប្រទេសនេះ លោករំពឹងថា នឹង​អាចដឹងបានយ៉ាងរហ័ស។

លោកស្រីអះអាងថា ក្រសួងសុខាភិបាលឡាវបាន​បង្កើត​ប្រព័ន្ធ​ដ៏រឹងមាំ​សម្រាប់​អង្កេត​ និងឆ្លើយតប​រាល់ការគំរាមកំហែងមកលើ​សុខភាព។ ឡាវមាន​មន្ទីរពិសោធន៍ដ៏ល្អ និង​អ្នកទទួលបានការបណ្តុះបណ្តាល​ជំនាញ​ប្រឆាំងជំងឺនេះ នៅទូទាំងប្រទេស៕

ប្រភព៖ Straits Times ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;