កំពង់ស្ពឺ នឹងមានរោងចក្រកែច្នៃដែកគ្រប់ប្រភេទដែលមានតម្លៃជាង ១៦លានដុល្លារ

  • 2020-04-03 09:31:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាមសំណើ​សុំវិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅថ្ងៃទី ៣ ខែ​មេសា ឆ្នាំ​២០២០ ​បានសម្រេច​ចេញវិញ្ញាបនបត្រ​ចុះបញ្ជី​ជាស្ថាពរ ជូនដល់​ក្រុមហ៊ុន​ដូចខាងក្រោម៖

១-“HONG DE SHENG (CAMBODIA) STEEL CO., LTD.”គម្រោងបង្កើតរោងចក្រកែច្នៃដែកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១៦,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨៤កន្លែង។

១-“HONG YUAN SHUN PLASTIC CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្បោងប្លាស្ទីកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអន្លង់ស្វាយ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៧កន្លែង។

អត្ថបទ៖ ម៉េងងី

;