Casillas ចង់​ឲ្យ​ Legends មក​ប្រកួត​ El Classico ក្នុង​គោលបំណង​នេះ ក្រោយ​ពេល​វីរុស​ផុត​រលត់​ទៅ

  • 2020-04-07 08:37:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Iker Casillas ជា​អតីត​អ្នក​ចាំទី​ឆ្នើមរបស់ Real Madrid បាន​បង្ហោះ​សារ​លើ twitter ដោយ​បញ្ចេញ​ជា​មតិ​យោបល់​ខ្លះៗ​ថា "បើ​នៅ​ពេ​លដែល​រឿង​បាន​ស្ងប់ ឬ​វីរុស​ផុត​រលត់​ទៅ យើង​គួ​រតែ​រៀប​ចំ​ឲ្យ​មាន​ការ​ប្រកួត​មួយរវាង Real Madrid និង Barcelona Legends ឬហៅថា Vintage Classico យក​ប្រាក់រៃ​អង្គាស​ទាំង​ប៉ុន្មាន ប្រគល់ឲ្យទៅ​អ្នកដែលត្រូវការ។" កាលពី​ថ្ងៃ​ចន្ទទី ៦ ខែមេសា ២០២០ កន្លងទៅ។

Iker Casillas កំពុងលេងឲ្យក្លឹប Porto ព័រទុយហ្គាល់
ក្រោយ​ពេល​មិន​បាន​ប៉ុន្មាន​នាទីផង Puyol ជា​អតីត​ខ្សែការពារ​ឆ្នើម​របស់ Barcelona បាន​ចូល​ទៅ​ cmt តប​ដោយ​សាទរ ចំពោះ​គំនិត​នេះ​ដូចគ្នា។ ស្របពេល​ដែល​ផេក និង​វិបសាយ​កីឡាអន្តរជាតិល្បីៗ ក៏​យល់​ស្រប​នឹង​រឿង​នេះ​ផង​ដែរ។

យ៉ាងណា ចាំមើលស្ថានការណ៍​ទៅ​មុខ​ទៀត​សិន តើ​ការ​ប្រកួត​នេះ​អាច​នឹង​កើត​ឡើង​ដែរ​ទេ?

រូបភាព៖ Gaol

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ Give Me Sport ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;